ដូ​ណា​ល់ ត្រាំ​៖ គីម ជុង អ៊ុន ត្រូវ​បង្ហាញ​កាយវិការ “​មានន័យ​” ដើម្បី​ទទួលបាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​

346
ចែករម្លែក
  • 6
    Shares

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​នៅ​មុន​ជំនួប​កំពូល លើក​ទី​២​រ​រវាង​បុរស​ទាំង​២​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ត្រូវ​ធ្វើ​កាយវិការ “​មានន័យ​” ប្រសិន​បើ​លោក​ចង់​ឃើញ​ទណ្ឌកម្ម ត្រូវ​បាន​លុបចោល​នោះ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា “​ទណ្ឌកម្ម​កំពុងស្ថិត​នៅ​ទាំងអស់ ។​ខ្ញុំ​មិន​បាន​លុបចោល​ការដាក់ទណ្ឌកម្ម​នោះទេ​។ ខ្ញុំ​ចង់​អាច​ធ្វើ​វា​បាន​ ប៉ុន្តែ វា​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នេះ យើង​ត្រូវធ្វើ​អ្វីមួយ​ដែល​មានន័យ​នៅ​ទៅលើ​ពី​ភាគី​ម្ខាង​ទៀត​”​។​

​លោក ដូ​ណា​ល់​ត្រាំ និង លោក គីម ជុង​អ៊ុន គ្រោង​នឹង​ជួប​គ្នា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​​ចាប់តាំងពី​ពួកគេ​បាន​ជួបគ្នា​លើក​ទីមួយ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយ​ដោយ​មិន​ផ្តល់​សេចក្តីលម្អិត​ថា ” លោក គីម ជុង​អ៊ុន និង​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ណាស់​។​ខ្ញុំ​មិន​មាន​ការភ្ញាក់ផ្អើល​ទេ​ដែល​ឃើញ​មាន​អ្វី​កើតឡើង​នោះ​​ទេ​”​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់​ឡើងវិញ​អំពី​ទស្សនៈ​របស់​លោក​ថា​កូរ៉េ​ខាងជើង​មាន “​សក្តានុពល​ដ៏​អស្ចារ្យ​” សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​បាន​និយាយថា កិច្ច​ជំនួប​កំពូល​​នៅ​វៀតណាម នឹង​មិនមែន​ជា​ជំនួប​ចុងក្រោយ​នោះ​ទេ​។​

​មេដឹកនាំ​ទាំង​២​នេះ​បាន​គ្រោង​នឹង​ជួប​គ្នា​នៅ​ទីក្រុង​ហាណូយ នៅ​ថ្ងៃទី​២៧​និង​២​ខែ​កុម្ភៈ​៕ដោយ៖សុខា/sn

លោក ដូ​ណា​ល់​ត្រាំ និយាយថា លោក គីម ជុង​អ៊ុន ត្រូវ​ធ្វើ​កាយវិការ “​មានន័យ​” ប្រសិនបើ​ចង់​ឃើញ​ទណ្ឌកម្ម​អាមេរិក ត្រូវ​បាន​លុបចោល​នោះ​

#