ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​អនុស្សរណៈ​ដែល​បញ្ជា​ឱ្យ​មន្ទីរ​បញ្ច​កោណ​អនុវត្ត​បំរាម​ទាហាន​ស្រឡាញ់​ភេទ​ដូចគ្នា​

344

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ កាលពី​ថ្ងៃ​សុក្រ ដែល​បញ្ជា​កងទ័ព​អាមេរិក​កុំ​ទទួលយក​មនុស្ស​ស្រឡាញ​ភេទ​ដូចគ្នា ឱ្យ​បម្រើ​ក្នុង​ជួរ​កងទ័ព និង​បញ្ឈប់​ការប្រើប្រាស់​មូលនិធិ​រដ្ឋា​ភិ​បាល​សម្រាប់​ការវះកាត់​កែ​ភេទ សម្រាប់​ទាហាន លុះត្រាតែ ដំណើរការ​វះកាត់​នោះបាន​កំពុងដំណើរការ​ទៅហើយនោះ​។​

​អនុស្សរណៈ ដែល​ចេញ​ដោយ​សេត​វិមាន​នេះ បាន​និយាយ​លម្អិត​បន្ថែមទៀត​លើ​បំរាម​ដែល​ដាក់​លើ​បុគ្គល​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​បម្រើ​ក្នុង​ជួរ​កងទ័ព​អាមេរិក ដែល លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ ដែល​ពិនិត្យ​និង​កែប្រែ​ឡើងវិញ​អំពី​ការកែប្រែ​គោលនយោបាយ​ដែល​បាន​អនុវត្ត​នៅ​សម័យ​រដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ​និង​ក្រសួង​សន្តិសុខ​ជាតិ បញ្ឈប់​ការប្រើប្រាស់​មូលនិធិ​រដ្ឋា​ភិ​បាល​សម្រាប់​ការវះកាត់​កែ​ភេទ បើសិន វា​មិនចាំបាច់​ដើម្បី​ការពារ​សុខភាព​របស់​បុគ្គល​ណា​ម្នាក់ ដែល​បានចាប់ផ្តើម​រួចហើយ​នូវ​ទទួល​សេវាកម្ម​ថែទាំ​សុខភាព​បន្ទាប់ពី​ការវះកាត់​នោះ​។ នេះ​បើ​យោងតាម​អនុស្សរណៈ​នេះ​។​

​បទបញ្ជា​នេះ បានស្នើ លោក ជី​ម ម៉ា​តទី​ស រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ឱ្យធ្វើ​ការសម្រេច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ខាងមុខនេះ ថា​តើ​ត្រូវ​ដោះស្រាយ​បុគ្គល​យោធា​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​បច្ចុប្បន្ន​បាន​កំពុង​បម្រើ​នៅក្នុង​ជួរ​កងទ័ព​យ៉ាងណា​នោះ ដោយ​ប្រើប្រាស់​វិធានការ​នានា ដែល​រួមទាំង ការធ្វើ​មាន​ប្រសិទ្ធភាព​កងទ័ព និង ការចំណាយ​ថវិការដ្ឋ​ត្រឹមត្រូវ​៕ ដោយ៖ សុខា

ក្រុមអ្នកតវ៉ា ធ្វើ​ការតវ៉ា​ប្រឆាំង លោក ដូ​ណា​ល់ ត្រាំ នៅ​អំឡុង​ធ្វើបាតុកម្ម​នៅមុខ​មណ្ឌល​បណ្តុះបណ្តាល​កងទ័ព​អាមេរិក នៅ​ទីក្រុង​ញូវយ៉ក កាលពី​ខែកក្កដា ឆ្នាំ​២០១៧