ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញ​មក​អាមេរិក​-​តៃវ៉ាន់​ដែលនាំឱ្យ​ចិន​ខឹងសម្បា​ខ្លាំង​

1187
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មីនា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​លើកទឹកចិត្ត​ឱ្យ​សហរដ្ឋ​អា​​មេ​រិ​ក​បញ្ជូន​ក្រុមមន្ត្រី​ជាន់ខ្ពស់​ទៅ​កោះ​តៃវ៉ាន់​ដើម្បី​ជួប​ជាមួយ​សម​ភាគី​តៃវ៉ាន់ ។ ការធ្វើ​ដូចនេះ បាន​នាំឱ្យ​ចិន​មានការ​ខឹងសម្បា​ខ្លាំង ។​

​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​ចង់​ផ្តាច់ខ្លួន​ចេញពី​ខ្លួន​។​

​សេត​វិមាន​និយាយថា​ច្បាប់​ស្តីពី​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នេះ នឹង​ចូល​ជាធរ​មាននៅ ថ្ងៃ​សៅរ៍​ទី​១៧​ខែមីនា ។​

​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បន្ថែម​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​លើ​ពាណិជ្ជកម្ម​ខណៈដែល លោក ដូ​ណា​ល់ ត្រាំ បានអនុម័ត​​ច្បាប់​ពន្ធ និង​បាន​អំពាវនាវ​ឱ្យ​ចិន​កាត់បន្ថយ​អតុល្យភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់ខ្លួន ជាមួយ​សហរដ្ឋអាមេរិក ទោះបីជា​រដ្ឋាភិបាល ក្រុង​វ៉ា​​ស៊ីន​តោន​បាន​ពឹង​ផ្អែកលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ជួយ​ដោះស្រាយ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​ក៏ដោយ​។​

​កាលពី​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​Lu Kang​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឆាំងនឹង​ច្បាប់​ស្តីពី​​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នេះហើយ​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​គោរព​តាម គោលនយោបាយ “​ចិន​តែមួយ​”​និង​បញ្ឈប់​ការផ្លាស់​​ប្តូរ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​៕

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​