ដូ​ណា​ល់ ត្រាំ និង ស៊ីន​ហ្សូ អា​បេ និយាយថា ” ចាំបាច់ ” ត្រូវ​រំលាយ​អាវុធ​កូរ៉េខាងជើង​

3078
ចែករម្លែក

​សេត​វិមាន​បាន​និយាយថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បាន​យល់​ស្របគ្នា កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​ឧសភា​ថា វា​ជាការ “​ចាំបាច់​” ដែល​ត្រូវ​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​និង​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​ទាំងស្រុង​។​

​លោក ដូ​ណា​ល់ ត្រាំ និង​លោក ស៊ីន​ហ្សូ អា​បេ នឹង​ជួបគ្នា​នៅមុន​កិច្ច​ជំនួប​កំពូល​ដែល​រំពឹង​ទុកជា មួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន​នៅ​ថ្ងៃទី​១២​ខែមិថុនា​​នៅ​ប្រទេស​សិង្ហ​បុរី ។​

​ប្រធានាធិបតី​អាមេរិក​នេះ បាន​និយាយថា​ជំនួប​កំពូល​នេះ អាចធ្វើ​ទៅបាន​តាម​ការ​គ្រោងទុក​បន្ទាប់ពី​មាន​សេចក្តីថ្លែងការណ៍​ដ៏​រីករាយ​មួយ​ពី​រដ្ឋាភិបាល​​ទីក្រុង​ព្យុងយ៉ាង​និង​កិច្ចពិភាក្សា​ដែល​ផ្តល់​ផល​ល្អ ជាមួយ​ក្រុមមន្ត្រី​កូរ៉េខាងជើង​។​

​ជប៉ុន ដែល​ប្រកាន់​ជំហរ​តឹងរឹង​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង គឺ​ចិន​និង​កូរ៉េខាងត្បូង​នោះបាន​មាន​អារម្មណ៍​ខ្វាយខ្វល់​មិន​ស្រួល​ចិត្ត ដោយសារ​ល្បឿន​​នៃ​ព្រឹត្តិការណ៍ និង​ដោយសារ​អ្វីដែល​ខ្លួន​មើលឃើញថា​ជាការ​បន្ធូរបន្ថយ​ដែល​មិនគួរ​កើត​ចំពោះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​មិនគួរ​ទុកចិត្តបាន​នេះ ។​

​លោក ដូ​ណា​ល់ ត្រាំ និង លោក ស៊ីន​ហ្សូ អា​បេ បាន​និយាយ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ នៅ​មួយថ្ងៃ​បន្ទាប់ពី​ក្រុមមន្ត្រី​អាមេរិក​និង​ក្រុមមន្ត្រី​កូរ៉េខាងជើង​បាន​ជួបគ្នា​​នៅឯ​ភូមិ​ជាប់​ព្រំដែន​ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ច​ជំនួប​កំពូល​នេះ​៕ដោយ៖សុខា/sn

​សេត​វិមាន​ថា ស៊ីន​ហ្សូ អា​បេ និង​ដូ​ណា​ល់ ត្រាំ នឹង​ជួបគ្នា​នៅមុន​កិច្ច​ជំនួប​កំពូល​ដែល​រំពឹង​ទុកជា មួយ​គីម ជុង អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​ប្រទេស​សិង្ហ​បុរី