ដូ​ណា​ល់ ត្រាំ និង ស៊ី ជីន​ពីង អាច​ជួប​គ្នា​នៅ​វៀតណាម​នៅក្នុង​ខែ​នេះ​

338
ចែករម្លែក
  • 13
    Shares

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ទំនងជា​នឹង​ជួប​គ្នា​នៅ​វៀតណាម​នៅ​ថ្ងៃទី​២៧-២៨​ខែ​កុម្ភៈ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ចិន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។​

​កាសែត​ចិន South China Morning Post បាន​និយាយថា ទីក្រុង​ដា​ណាំ​ង ដែល​ជា​ក្រុង​ឆ្នេរសមុទ្រ​នៃ​ប្រទេស​វៀតណាម​នេះ អាច​ជា​កន្លែង​សម្រាប់​កិច្ច​ជំនួប​រវាង​មេ​ដឹក​​នាំ​ទាំង​២​នេះ​។​

​ចិន​និង​សហរដ្ឋអាមេរិក​បាន​ជាប់គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ចាប់តាំងពី លោក ដូ​ណា​ល់ ត្រាំ​បាន​ប្រកាស​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ថា​ទំនិញ​ចិន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ​​នឹង​ត្រូវ​ប្រឈម​បង់ពន្ធ​២៥​ភាគរយ​នៅក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​។ ចាប់តាំងពី​ពេលនោះ មក​ប្រទេស​ទាំង​២​នេះ​បាន​វាយ​ពន្ធ​​លើ​ទំនិញ​ផង​គ្នា​តំលៃ​រាប់​រយ​ពាន់​លាន​ដុល្លារ​៕​ដោយ​៖​សុខា​/sn

លោក ដូ​ណា​ល់ ត្រាំ និង លោក ស៊ី ជីន​ពីង ស្ថិត​នៅក្នុង​ជំនួប​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​២០១៧

#