ដូ​ណា​ល់ ត្រាំ និយាយថា​លោក​រង់ចាំ​ជំនួប​ថ្មី​ជាមួយ គីម ជុង អ៊ុន​

523
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១​មករា​ថា​លោក​រំពឹង​ធ្វើ​កិច្ច​ជំនួប​កំពូល​មួយទៀត​ជាមួយ​លោក គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េ​ខាង​​ជើង គឺ​មួយថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​នេះ បាន​ព្រមាន​រដ្ឋាភិបាល​ថា​ក្រុង​ព្យុងយ៉ាង​ថា​អាច​នឹងមាន​វិធី​ផ្សេង​ចំពោះ​កិច្ចចរចា​នុយក្លេអ៊ែរ ប្រសិនបើ​ការដាក់​ទណ្ឌ​​កម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​សេចក្តីរាយការណ៍​ខ្លី​មួយ​ថា ” ខ្ញុំ​ក៏​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក​ប្រធាន​គីម ជុង​អ៊ុន ផងដែរ ដែល​បានដឹង​យ៉ាងច្បាស់​ថា​កូរ៉េ​​ខាងជើង​មាន​សក្តានុពល​សេដ្ឋកិច្ច​ដ៏​ធំ​”​។​

​មេដឹកនាំ​អាមេរិក​រូបនេះ បានធ្វើ​អត្ថាធិប្បាយ​បន្ទាប់ពី​ដកស្រង់​ព័ត៌មាន​ពី​ការ​ថ្លែង​កត់សម្គាល់​នៅ​ឆ្នាំ​ថ្មី​របស់លោក គីម ជុង​អ៊ុន ថា កូរ៉េខាងជើង​បានប្រកាស​ថា​ខ្លួន​​នឹងមិន​ធ្វើ​តេ​ស្តិ៍​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទៀត​ទេ ហើយក៏​មិន​ពង្រីក​កម្មវិធី​អាវុធ​នេះ​ផងដែរ​។​

​នៅឯ​កិច្ច​ជំនួប​កំពូល​មួយ​ជាមួយ លោក ដូ​ណា​ល់ ត្រាំ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ខែមិថុនា ភាគី​ទាំង​២​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​មិន​ច្បាស់លាស់​ស្តី​​ពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​នេះ​។​ប៉ុន្តែ​តាំងពី​ពេល​នោះមក ភាពជឿនលឿន​បាន​ជាប់គាំង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​រដ្ឋាភិបាល​ក្រុង​​វ៉ាស៊ីនតោន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​ការ​អនុវត្តតាម​ខ្លឹមសារ​ក្នុង​កិច្ចព្រមព្រៀង​ដែល​មិន​ច្បាស់លាស់​នោះ​៕ដោយ៖សុខា/sn

លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ខែមិថុនា​ឆ្នាំមុន​និង​រំពឹង​ជួបគ្នា​ជាថ្មី​នៅ​ឆ្នាំនេះ​