ដូ​ណា​ល់ ត្រាំ នឹង​បញ្ចេញ​បញ្ជី​ពន្ធ​លើ​ទំនិញ​ចិន​នៅ​សប្តាហ៍​នេះ ផ្តោត​សំខាន់​លើ​ទំនិញ​បច្ចេកវិទ្យា​

3189
ចែករម្លែក

រដ្ឋបាល របស់ លោក ដូ ណា ល់ ត្រាំ ប្រធានាធិបតី អាមេរិក នៅ សប្តាហ៍ នេះ នឹង បង្ហាញ បញ្ជី ទំនិញ នាំ ចូល របស់ ចិន ដែល សំដៅ ការ ដាក់ ពន្ធ អាមេរិក ដើម្បី ដាក់ ទណ្ឌកម្ម រដ្ឋាភិបាល ក្រុង ប៉េកាំង លើ គោលនយោបាយ ផ្ទេរ បច្ចេកវិទ្យា ជា ចំណាត់ការ មួយ ដែល រំពឹងថា នឹង បង្កើន ភាព តានតឹង ពាណិជ្ជកម្ម រវាង ប្រទេស ដែលមាន សេដ្ឋកិច្ច ធំជាងគេ ទាំង ២ នៅលើ ពិភពលោក នេះ ។

ក្រុមមន្ត្រី អាមេរិក បាន និយាយថា បញ្ជី នៃ ការនាំ ចូល ប្រចាំឆ្នាំ ដែល គិត សរុប មាន ទឹកប្រាក់ ពី ៥០ ពាន់ លាន ដុល្លារ ទៅ ៦០ ពាន់ លាន ដុល្លារ នេះ ត្រូវបាន រំពឹងថា នឹង ផ្តោត លើ ផលិតផល ” បច្ចេកវិទ្យា ខ្ពស់ ” ហើយ វា អាច នៅ មាន ពេល ជាង ២ ខែ នៅ មុន ពេល ពន្ធ នាំចូល នេះ នឹង ត្រូវ បាន អនុវត្ត នោះ ។

ការិយាល័យ តំណាង ពាណិជ្ជកម្ម អាមេរិក ចំ បាច់ បង្ហាញ បញ្ជី ផលិតផល ទំនិញ នេះ នៅ ថ្ងៃ សុក្រ តាម សេចក្តីប្រកាស ពន្ធ របស់ ប្រធានាធិបតី ដូ ណា ល់ ត្រាំ ដែល បាន ចុះហត្ថលេខា នៅ កាលពី ថ្ងៃទី ២២ ខែ មីនា ។

ពន្ធ នេះ មាន គោលបំណង ដើម្បី បង្ខំ ឱ្យមាន ការផ្លាស់ប្តូ រគោល នយោបាយ របស់ រដ្ឋាភិបាល ចិន ដែល ការិយាល័យ តំណាង ពាណិជ្ជកម្ម អាមេរិក នេះ និយាយថា ដោយ សារ តែ មាន ការផ្ទេរ កម្មសិទ្ធិ បញ្ញា អាមេរិក ដែល នាំ ឱ្យ ខ្លួន ខាតបង់ ប្រាក់ ដ៏ ច្រើន លើ ក្រុមហ៊ុន ចិន ។

ការស៊ើបអង្កេត របស់ អាមេរិក បាន បង្ហាញ ថា ប្រទេស ចិន បាន ស្វះស្វែង រក ជា ប្រព័ន្ធ កម្មសិទ្ធិបញ្ញា អាមេរិក តាមរយៈ តំរូវអោយ បង្កើត ក្រុមហ៊ុន រួមគ្នា ច្បាប់ អាជ្ញាប័ណ្ណ បច្ចេកវិទ្យា មិន ត្រឹមត្រូវ និង ការទិញ ក្រុមហ៊ុន បច្ចេកវិទ្យា អាមេរិក ដោយ មូលនិធិ ពី រដ្ឋ និង ការ លួច ចេញមុខ តែម្តង ។

កាលពី ថ្ងៃអាទិត្យ រដ្ឋាភិបាល ក្រុង ប៉េកាំ ង បាន យកពន្ធ ពិសេស រហូតដល់ ២៥ ភាគរយ លើ ទំនិះ ១២៨ មុខ របស់ អាមេរិក រួម មាន សាច់ជ្រូក ក្លាសេ ព្រមទាំង ស្រា និង ផ្លែ ឈើ ខ្លះ ជា ការឆ្លើយតប នឹង ការ វាយ ពន្ធ របស់ អាមេរិក លើ ដែក និង អាលុយមីញ៉ូម ដែល រដ្ឋការ ត្រាំ បាន ប្រកាស កាលពី ខែ មុន ៕
ដោយ ៖ សុខា /sn

ប្រធានាធិបតី ដូ ណា ល់ ត្រាំ បាន ចុះហត្ថលេខា នៅ កាលពី ថ្ងៃទី ២២ ខែ មីនា អំពី ផែនការ យកពន្ធ ថ្មី