ដូ​ណា​ល់ ត្រាំ បញ្ជូន​សារលិខិត​អបអរ​ដល់ គីម ជុងអ៊ុន នៅ​ថ្ងៃ​ខួបកំណើត​

126
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ​បាន​ផ្ញើ​សារលិខិត ” រីករាយ​ថ្ងៃកំណើត ” ទៅកាន់ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​។​

​លោក​ជុង អ៊ី​យ៉ុង ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា​លោក ដូ​ណា​ល់ ត្រាំ បានប្រគល់​សារ​នេះ​ឱ្យ​លោក​ដើម្បី​បញ្ជូនបន្ត​ទៅ​ឱ្យ លោក គីម ជុង​អ៊ុន​​នៅក្នុង​អំឡុង​ពេល​ជំនួប​ពិភាក្សា​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ពុធ​។​

​លោក​ជុង អ៊ី​យ៉ុង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ថា លោក ដូ​ណា​ល់ ត្រាំ ចង់​ឱ្យ​ប្រធានា​ធិប​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន​បញ្ជូន​សារបន្ត​ហើយ​ជឿ​​ជា​ក់ថា វា​ត្រូវ​បាន​បញ្ជូន​នៅ​ថ្ងៃ​បន្ទាប់​។​

​លោក​ជុង អ៊ី​យ៉ុង មិន​បាន​បង្ហាញ​ខ្លឹមសារ​ជាក់លាក់​នៃ​សារ​នោះ​ទេ ហើយ​មិន​បាន​និយាយ​ថា​តើ​វា​ត្រូវ​ទទួលបាន​ដោយ​កូរ៉េ​ខាងជើង​ឬ​យ៉ាងណា​នោះទេ​។​

​ថ្ងៃ​ខួបកំណើត​របស់​គីម​ជុង​អ៊ុន​គឺ​នៅ​ថ្ងៃទី ៨ ខែ​មករា ហើយ​លោក​ត្រូវបាន​គេ​គិតថា​មាន​អាយុ​៣៦​ឆ្នាំ​។​

​សារ​របស់​លោក ដូ​ណា​ល់ ត្រាំ ធ្វើឡើង​ចំ​ពេល​ទំនាក់ទំនង​មាន​តានតឹង​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង​បន្ទាប់​ពី​កិច្ច​ជំនួប​ចរចា​ដើម្បី​លុបបំបាត់​កម្ម​​វិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ទទួល​បរាជ័យ​កាលពី​ឆ្នាំមុន​៕ដោយ៖សុខា/sn

ដូ​ណា​ល់ ត្រាំ និង​គីម ជូ​ង​អ៊ុន ជួប​គ្នា​នៅ​ព្រំដែន​កូរ៉េ កាលពី​ឆ្នាំមុន​ដើម្បី​ប្តេជ្ញា​បន្ត​កិច្ច​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​