ដូ​ណា​ល់ ត្រាំ បដិសេធ​ការកាត់បន្ថយ​កងទ័ព​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង​

472
ចែករម្លែក
  • 21
    Shares

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ​បាន​បដិសេធ​ការកាត់បន្ថយ​កងទ័ព​អាមេរិក​ពី​កូរ៉េខាងត្បូង​ថា​ជា​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ណាមួយ​​នៅ​ជំនួប​កំពូល​នា​ពេល​ខាង​មុខ​របស់​លោក ជាមួយ​កូរ៉េ​ខាងជើង​។​

​កងទ័ព​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​លោក​នឹង​ពិចារណា​ដក​កងទ័ព​មួយចំនួន​ក្នុងចំណោម​កងទ័ព​២៨.៥០០​នាក់​ពី​កូរ៉េ​ខាងត្បូង​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​” ទេ វា​មិន​អាច​ទេ ។ នោះ​មិនមែន​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ជាច្រើន​នៅលើ​តុ​ចរចា​នោះទេ​”​។​

​ដោយ​ឆ្លើយ​សំនួរ​នៅពេល​លោក​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​នៅ​សេត​វិមាន​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​លោក​នឹង​មិន​បង្ហាញ​ការដោះដូរ​ណាមួយ​របស់​លោក​​នៅមុន​កិច្ច​ជំនួប​កំពូល​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នោះទេ​។​

​ដោយ​មាន​ការជំរុញ​សួរ​ខ្លាំង​អំពី​អ្វី​ដែល​លោក​នឹង​អាច​ផ្តល់​បាន​នោះ លោក ដូ​ណា​ល់​ត្រាំ បាន​និយាយ​យ៉ាងខ្លី​ថា ” អ្វី​គ្រប់​យ៉ាង​គឺ​ស្ថិតនៅលើ​តុ​” ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សាទរ​ជា​ថ្មី​ចំពោះ​ទំនាក់ទំនង​របស់ លោក​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ដែល​លោក​បាន​ជួប​កាលពី​ខែ​មិថុនា​នៅ​ប្រទេស​​សិង្ហ​បុរី​ក្នុងជំនួប​កំពូល​ដំបូង​រវាង​គូសត្រូវ​នឹង​គ្នា​ទាំង​២​នេះ​។​

​មេដឹកនាំ​អាមេរិក​នេះ នឹង​ប្រឈម​ជាមួយនឹង​សម្ពាធ​ដើម្បី​ធ្វើឱ្យ​មាន​លទ្ធផល​ល្អ​ជាក់ស្តែង​បន្ថែមទៀត​នៅ​ពេល​ពួកគេ​ជួប​គ្នា​រយៈពេល​២​ថ្ងៃ​នៅ​កិច្ច​ជំនួប​កំពូល​លើក​ទី​២​របស់​​ពួកគេ​៕​ដោយ​៖​សុខា​/sn