ដូ​ណា​ល់ ត្រាំ ប្រាប់​ជំទាវ​ទីមួយ​បារាំង​ថា លោកស្រី​មាន “​រាង​អី​ក៏​ស្អាត​ម្ល៉េះ​”

1128
ចែករម្លែក

ឱ្យតែ​ថ្ងៃ​ដែល​ត្រាំ​ជួប​សម្តែង​ការគួរសម គាត់​តែងតែមាន​ពាក្យ​និយាយ​ប្លែកៗ​។ លើក​នេះ លោក​ត្រាំ​បាន​ប្រាប់​លោកស្រី ព្រី​ជី​ត ម៉ា​ក្រុង ជំទាវ​ទីមួយ​របស់​បារាំង យ៉ាង​ដូច្នេះ​ថា លោកស្រី “​ពិតជា​មាន​រាង​ស្អាត​មែន​។ រាង​អី​ក៏​ស្អាត​ម្ល៉េះ​”​។

ទីតាំង​នៃ​ការនិយាយ​ប្លែកៗ​របស់គាត់​លើក​នេះ​គឺ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង អំឡុង​កិច្ចប្រជុំ​រវាង​ត្រាំ និង ប្រធានាធិបតី​បារាំង អេ​ម៉ា​នូ​អែល ម៉ា​ក្រុង​។ លោក​ត្រាំ​និយាយ​សម្តី​បែបនេះ គឺ​ដើម្បី​រំលឹក​ទាំង ទិវា​ជាតិ​បារាំង និង ខួប​លើក​ទី ១០០ នៃ​ការចូល​ក្នុង​សង្គ្រាមលោកលើកទី​១ របស់​អាមេរិក​។

​លោក​ត្រាំ​បាន​និយាយ​សរសើរ​រាង​របស់​ជំទាវ​ទី​១ បារាំង នៅពេលដែល​ជំទាវ​ទី​១​របស់​ប្រទេស​អាមេរិក​និង​បារាំង​ទើបតែ​មកពី​ទស្សនា​ទី​បញ្ចុះសព​របស់​ព្រះ​ចៅ​អធិរាជ​បារាំង ណាប៉ូឡេអុង បូ​ណា​ប៉ាត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​កក្កដា ៕ ​ដោយ ៖កញ្ញាដាលីស

ត្រាំ​សរសើរ​រាង​ស្អា​តរបស់​ជំទាវ​ទីមួយ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍