ដូ​ណា​ល់ ត្រាំ លើកឡើងថា ម៉ុង​តេ​ណេ​ហ្គ្រោ អាចជា​មូលហេតុ​នៃ​សង្គ្រាមលោកលើកទី​៣

823
ចែករម្លែក

ធ្លាប់ធ្វើ ដំណើរ ទៅ ម៉ុង តេ ណេ ហ្គ្រោ ទេ ?

ប្រទេស តូច ក្នុង តំបន់ បាល់ កង់ ដែលមាន ព្រំប្រទល់ ជាប់ សែ ប៊ី អាល់ បា នី និង បូ ស្នៀ មួយ នេះ ល្បី ខាង អាកាសធាតុ តំបន់ មេ ឌី ទែ រ៉ា ណេ ដ៏ ល្អ ទីក្រុង ទេសចរណ៍ មាត់សមុទ្រ ប៊ុត វ៉ា (Budva) និង សកម្មភាព ឡើង ភ្នំ និង លេង ទឹកជា ច្រើន ទៀត ។

ប៉ុន្តែ ត្រូវ អរគុណ ដល់ លោក ដូ ណា ល់ ត្រាំ ឥឡូវនេះ ម៉ុ ងតេ ណេ ហ្គ្រោ បាន ល្បី លើ សារព័ត៌មាន ដោយសារ ប្រទេស នេះ ត្រូវបាន ត្រាំ អះអាងថា អាច នឹង ក្លាយជា ទីកន្លែង ផ្ទុះ សង្គ្រាមលោកលើកទី ៣ ។

តើ ត្រាំ ឆ្កួត ហើយ មែន ទេ ? ឬ តើ យើង គួរតែ ចាប់ផ្ដើម សាងសង់ លេណដ្ឋាន ទុក ពី ឥឡូវ ទៅ ? តើ នេះ មានន័យថា គ្មាន ការធ្វើដំណើរ ទៅកាន់ អឺរ៉ុប ខាងកើត ដើម្បី ទៅ មើល នារី ក្មេងៗ សាច់ សខ្ចី នៅ ចុងឆ្នាំ នេះ ទេ ?

តើ ត្រាំ និយាយ អ្វីខ្លះ អំពី ម៉ុងតេ ណេ ហ្គ្រោ ?

នៅក្នុង បទសម្ភាសន៍ ជាមួយ ពិធីករ ទូរទស្សន៍ Fox News លោក ថាក់ កឺ ខាល់ សុន កាលពី យប់ ថ្ងៃ ព្រហស្បតិ៍ ទី ១៩ កក្កដា លោក ត្រាំ ត្រូវបាន សួរ អំពី តួនាទី របស់ អាមេរិក នៅ ក្នុង អង្គការ សន្ធិសញ្ញា អា ត្ល ង់ ទិ ក ខាងជើង ( អង្គការ ណា តូ ) ។

ជាងនេះទៅទៀត គាត់ ត្រូវបាន គេ សួរ អំពី មាត្រា ទី ៥ នៃ កិច្ចព្រមព្រៀង ការពារជាតិ រួមគ្នា របស់ អង្គការ ណា តូ ដែល និយាយថា ប្រសិនបើ ប្រទេស ណាមួយ ក្នុងចំណោម ២៩ ប្រទេស នៅក្នុង អង្គការ ណា តូ ត្រូវបាន វាយប្រហារ ដោយ អ្នក ខាងក្រៅ នោះ ប្រទេស ផ្សេងទៀត នឹង ហក់ ចូល មកជួយ ការពារ ភ្លាម ។

ខាងក្រោម នេះ ជា កិច្ចសម្ភាសន៍ ៖

ខាល់ សុន : សមាជិកភាព នៅ ណា តូ តម្រូវឱ្យ សមាជិក ទាំងអស់ ការពា រ សមាជិក ណា ម្នាក់ ដែល ត្រូវបាន វាយប្រហារ ។ ដូច្នេះ សូម និយាយថា ម៉ុង តេ ណេ ហ្គ្រោ ដែល បាន ចូលរួម ណា តូ កាលពី ឆ្នាំមុន ត្រូវបាន វាយប្រហារ : ហេតុអ្វី កូនប្រុស របស់ខ្ញុំ គួរតែ ទៅ ម៉ុង តេ ណេ ហ្គ្រោ ដើម្បី ការពារ ប្រទេស នេះ ពី ការវាយប្រហារ ?

ត្រាំ : ខ្ញុំ យល់ ពីអ្វី ដែល លោក កំពុងនិយាយ ។ ខ្ញុំ សូម សួរ សំណួរ ដដែល ទៅ លោក វិញ ។

ខាល់ សុន : ពិតណាស់ ខ្ញុំ នឹងមិន ប្រយុទ្ធ នឹង ប្រទេស នេះ ឬ អាល់ បា នី នោះទេ ។

ត្រាំ : ទេ មិន អ៊ីចឹង ទេ ពួកគេ មាន ប្រជាជន ខ្លាំងក្លា ណាស់ – ពួកគេ មាន មនុស្ស កាចៗ ខ្លាំងណាស់ ។ ពួកគេ អាច នឹង កាច សាហាវ ហើយ សូម អបអរសាទរ ផង លោក កំពុង ស្ថិតនៅក្នុង សង្គ្រាមលោកលើកទី ៣ ហើយ ។ ឥឡូវនេះ ខ្ញុំ យល់ រឿង នេះហើយ ប៉ុន្តែ នោះ ជា របៀប ដែល សង្គ្រាម ត្រូវបាន បង្កើតឡើង ។ សូម កុំភ្លេចថា ខ្ញុំ ទើបតែ មកដល់ ទីនេះ ជាង ១ ឆ្នាំកន្លះ ទេ ។ ប៉ុន្តែ ខ្ញុំ បានមក ផ្តល់ កិច្ចសន្ទនា នេះ កាលពី ៣ ឬ ៤ ថ្ងៃមុន អ៊ីចឹង សូម និយាយថា ” លោក ត្រូវតែ បង់លុយ ឱ្យ ខ្ញុំ ” ។

តើ សម្តី របស់ ត្រាំ មានន័យ ដូចម្តេច ?

ការអះអាង ជា ចម្បង របស់លោក ត្រាំ គឺថា ប្រសិនបើ ម៉ុង តេ ណេ ហ្គ្រោ ត្រូវបាន ” ឈ្លានពាន ” ពី សំណាក់ ប្រទេស សត្រូវ ដ៏ ធំ ដូចជា រុស្ស៊ី ដូច្នេះ សហរដ្ឋអាមេរិក នឹងត្រូវ បង្ខំចិត្ត ចូលទៅ ការពា រម៉ុង តេ ណេ ហ្គ្រោ ភ្លាម ដោយសារ ជាប់ កាតព្វកិច្ច របស់ ណា តូ ។

តាម ទ្រឹស្តី នេះ នឹង ក្លាយទៅជា សង្គ្រាម កាន់តែ ធំ រវាង សហរដ្ឋអាមេរិក និង រុស្ស៊ី ដោយសារតែ ប្រទេស ម៉ុង តេ ណេ ហ្គ្រោ ដ៏ តូច មួយ នេះ ហើយ ប្រទេស នេះ អាចជា មូលហេតុ នៃ សង្គ្រាមលោកលើកទី ៣ ផងដែរ ។

ការអត្ថាធិប្បាយ របស់ លោក ត្រាំ ថា ប្រជាជន ម៉ុង តេ ណេ ហ្គ្រោ ជា ” មនុស្ស កាច ខ្លាំង ” គឺ ពិតជា ឆ្កួត បំផុត ។

ក្នុង រយៈពេល ១២ ឆ្នាំ នៃ ឯករាជ្យភាព របស់ខ្លួន ប្រទេស តូច បំផុត មួយ នេះ មិនដែល ចាប់ផ្តើម ធ្វើសង្គ្រាម ម្តងណា ឡើយ ។ ជាក់ស្តែង ទៅ គឺ លោក ត្រាំ ទេ ជា អ្នក យកដៃ រុញ មេដឹកនាំ ម៉ុង តេ ណេ ហ្គ្រោ លោក ដា ស្កូ ម៉ា កូ វិក យ៉ាង ព្រហើន នៅពេល ពួក មេដឹកនាំ កំពុង ចាក ចេញពី ទីស្នាក់ការ ធំ រប ស់ណា តូ នៅក្នុង ទីក្រុង ព្រុ ច សែ ល កាលពី ឆ្នាំមុន នោះ ហើយ ទើប គេ ហៅថា មនុស្ស កោងកាច ៕ ដោយ៖ កញ្ញាដាលីស

លោក ត្រាំ អះអាងថា ម៉ុងតេ ណេ ហ្គ្រោ អាចជា មូលហេតុ នៃ សង្គ្រាមលោកលើកទី ៣ ប្រសិនបើ រុស្ស៊ី ឈ្លានពាន ប្រទេស នេះ
ផែនទី ប្រទេស ម៉ ង់ តេ ណេ ហ្គ្រោ