ដូ​ណា​ល់ ត្រាំ អបអរសាទរ គីម ជុង អ៊ុន ចំពោះ​ការធ្វើ​ព្យុហ​យា​ត្រ​កងទ័ព ដោយ​គ្មាន​មី​ស៊ី​ល​នុយក្លេអ៊ែរ​

2987
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការសរសើរដល់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យចំពោះការរៀបចំក្បួនដង្ហែរកងទ័ពដ៏ធំមួយដោយគ្មានការបង្ហាញអាវុធមីស៊ីលនុយក្លេអ៊ែរ ដូចដែលធ្លាប់ធ្វើតាមទម្លាប់មុនៗនោះទេដើម្បីអបអរខួបលើកទី៧០នៃប្រទេសរបស់លោក។

លោក ដូណាល់ ត្រាំ បាននិយាយនៅលើទំនាក់ទំនងសង្គមtwitterថា “នេះគឺជាសេចក្តីបញ្ជាក់បង្ហាញដ៏ធំធេងនិងវិជ្ជមានពីប្រទេសកូរ៉េខាងជើង។ អរគុណចំពោះលោកប្រធាន គីម ជុង អ៊ុន ។យើងទាំង២ នឹងបង្ហាញថា ពួកគេទាំងអស់នោះគឺយល់ខុស ។ មិនមានអ្វីដូចការសន្ទនាល្អពីមនុស្ស២នាក់ដែលចូលចិត្តគ្នាទៅវិញទៅមកនោះទេ ហើយ ភាពល្អប្រសើរមានច្រើនឡើងជាងមុនពេលខ្ញុំឡើងកាន់តំណែង “។

ប្រធានាធិបតីអាមេរិកនេះ ​បាន​បន្តថា ” ប្រធានបទនេះ គឺសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច ” ។

ក្រុមអ្នកជំនាញបាននិយាយថា ពួកគេជឿថា​ ” អាវុធមីស៊ីល ត្រូវបានកាត់ចេញពីព្យុហយាត្រកងទ័ពនេះដើម្បីបង្ហាញដល់លោក ដូណាល់ ត្រាំ នូវការប្តេជ្ញាចិត្តបស់កូរ៉េខាងជើងចំពោះការរំសាយអាវុធនុយក្លេអ៊ែរ។

លោក ដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃសុក្រថា លោកបានរំពឹងថានឹងមានលិខិតមួយពីលោក គីម ជុង អ៊ុន។ ចាប់តាំងពីពេលនោះមក លោកមានសុទិដ្ឋិនិយមអំពីស្ថានភាពទំនាក់ទំនង។

មេដឹកនាំទាំង២នេះ បានជួបគ្នាកាលពីខែមិថុនានៅប្រទេសសិង្ហបូរីដោយបញ្ចប់ការប្រឈមមុខគ្នាដែលមានរយៈពេលរាប់ខែចំពោះភាពតានតឹងជុំវិញការសាកល្បង មីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ដោយ:សុខា/sn

 លោក ដូណាល់ ត្រាំ បានអរគុណ លោក គីម ជុង អ៊ុន ចំពោះការដកអាវុធមីស៊ីលនុយក្លេអ៊ែរចេញពីការធ្វើព្យុហយាត្រកងទ័ពនៅទីក្រុងព្យុងយ៉ាង