ដូ​ណា​ល់ ត្រាំ ៖​កូរ៉េខាងជើង​បាន​បំផ្លាញចោល​វត្ថុ​៤​ក្នុងចំណោម​វត្ថុ​ធំ​ជាច្រើន​សម្រាប់​ការសាកល្បង​នុយក្លេអ៊ែរ​

3194
ចែករម្លែក

​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​អះអាង​នៅក្នុង​អំឡុង​ការជួបជុំ​មួយ​នៅ​រដ្ឋ​Minnesota​ថា​” រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​កំពុង​បន្ត​អនុវត្ត​ផែនការ​នៃ​​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​និង​បាន​បញ្ឈប់​អ្វីៗ​ទាំងអស់​ដែល​យើង​ចង់ឱ្យ​ពួកគេ បញ្ឈប់​”​។ លោក​បាន​បន្ថែមថា លោក និង លោក គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េ​​ខាងជើង​មាន “​ការ​ត្រូវ​គំនិត​គ្នា​ដ៏​អស្ចារ្យ​” នៅក្នុង​កិច្ច​ជំនួប​កំពូល​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​ខែមិថុនា​។​

​យោងតាម​ប្រធាន​ធិបតី​អាមេរិក​នេះ​បានឱ្យដឹងថា កូរ៉េខាងជើង​បាន​បំផ្លាញ​កន្លែង​សាកល្បង​អាវុធ​ដ៏​ធំ​ចំនួន​៤​កន្លែង ដែលជា​គោរព​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

​ទោះបីជា​យ៉ាង​ក្តី លោក ដូ​ណា​ល់​ត្រាំ មិនបាន​បញ្ជាក់​ច្បាស់​កន្លែង​ណា​ឬ​កន្លែង​អ្វី ដែល​លោក​បាន​និយាយ​សំដៅទៅ​នោះទេ​។​

​ចំពោះ​អដ្ឋិធាតុ​ទាហាន​អាមេរិក​វិញ​នោះ កាលពីពេល​មុននេះ លោក ដូ​ណា​ល់ ត្រាំ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បញ្ជូន​មកវិញ​នូវ​អដ្ឋិធាតុ​ទាហាន​​អាមេរិក​ដែល​បាន​បាត់​ខ្លួន​ចាប់តាំងពី​ការ​ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​នេះ​៕ដោយ៖សុខា/sn


​ដូ​ណា​ល់ ត្រាំ ថា លោក និង គីម ជុង អ៊ុន មាន “​ការ​ត្រូវ​គំនិត​គ្នា​ដ៏​អស្ចារ្យ​” នៅក្នុង​កិច្ច​ជំនួប​កំពូល នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​ខែមិថុនា​