ដូ​នី យ៉េន មាន​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​រឿង “Ip Man 4”

685

​ថ្មីៗ​នេះ ដូ​នី យ៉េន (​ហៅ កុំ​កុំ​) បាន​សារភាពថា គាត់​លែងមាន​សម្ពាធ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ថ្មី​ទៀត ដោយហេតុថា​រឿង “Ip Man 4” នឹងត្រូវ​ដាក់​បញ្ចាំង​ឆាប់ៗ​នេះ​។​

​ដូចដែល​បាន​រាយការណ៍​នៅលើ​សារព័ត៌មាន Mingpao តារា​សម្តែង ដែល​ទើប​បង្ហាញខ្លួន​នៅឯ​ពិធីជប់លៀង​មួយ​រៀបចំ​ដោយ​ក្រុមហ៊ុន​ភាពយន្ត​របស់​អង់គ្លេស Pegasus Films បាន​បង្ហើប​ឱ្យដឹងថា គាត់​មាន​អារម្មណ៍​ធូរស្រាល​បើ​ប្រៀបធៀប​នឹង​ពេល​ខ្សែភាពយន្ត​នេះ​ចាប់ផ្តើម​ថត​ក្នុង​ឆ្នាំ ២០០៨​។​

​គាត់​បាន​និយាយថា “​ចាប់ពី​រឿង Flash Point រឿង SPL រហូតដល់​រឿង Ip Man 4 អ្នកដឹកនាំ​រឿង​និង​រូបខ្ញុំ​បាន​បង្កើត​ភាពស្និទ្ធស្នាល​ដ៏​ពិសេស​រួច​បាត់ទៅហើយ​។ ខ្ញុំ​មិនចាំបាច់​គិត​ច្រើនពេក​ទេ​នៅពេល​ខ្ញុំ​មក​ទីតាំង​ថត​”​។​

​ដូ​នី​ក៏​ជឿជាក់​ដែរ​ថា ខ្សែភាពយន្ត​នេះ​នឹងធ្វើ​បានល្អ​ប្រសើរ​ជាង​ខ្សែភាពយន្ត​មុនៗ​។​

​គាត់​បាន​និយាយថា “​វា​ជា​រឿង​កម្រ​មាន​ណាស់​សម្រាប់​ខ្សែភាពយន្ត​មួយ​ដែល​ឈានដល់​វគ្គ​ទី​៤​។ បើ​សម្លឹង​មើលទៅ​ខ្សែភាពយន្ត​ដំបូង រឿង​ត​វគ្គ​នេះ​មិនសូវ​ទទួលបាន​ការគាំទ្រ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​បានឃើញ​ភាពជោគជ័យ​នៃ​ខ្សែភាពយន្ត​នេះ និង​ការទទួលស្គាល់​ស្នាដៃ​ខ្សែភាពយន្ត​នេះ​ពី​សំណាក់​ទស្សនិកជន​”​។​

​រឿង “Ip Man 4” មិនទាន់​ប្រកាស​កាលបរិច្ឆេទ​ដាក់​បញ្ចាំង​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ដូ​នី យ៉េន ជឿជាក់​ខ្ពស់​អំពី​ខ្សែភាពយន្ត​ថ្មី “Ip Man 4”