ដើមឈើ​ចំណាស់​បំផុត​របស់​អឺរ៉ុប គេ​រកឃើញ​នៅ​អ៊ីតាលី

1400
ចែករម្លែក

​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​ដើមឈើ​ចំណាស់​បំផុត​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​នៅ​ទ្វីបអឺរ៉ុប កំពុង​លូតលាស់​យ៉ាង​ល្អ​។

​ថ្វីបើ​មាន​អាយុកាល​ជិត ១.២៣០ ឆ្នាំ​ហើយ​ក្តី ក៏​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ដើមឈើ pine tree ដែល​ធន់​នឹង​អាកាសធាតុ​ខាងលើ​នៅតែ​លូតលាស់​បន្ថែម​មែក​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​រយៈពេល ប៉ុន្មាន ទសវត្ស​ចុងក្រោយ​នេះ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ដាក់​រហស្សនាម​ដើមឈើ​នេះ​ថា “​អ៊ី​តា​លូ​ស​” (Italus) ដោយសារ​វា​ត្រូវបាន​គេ រកឃើញ​នៅ​ឧទ្យាន​ជាតិ​ប៉ូ​លី​ណូ (Pollino National Park) ប្រទេស​អ៊ីតាលី​។​

​ពួកគេ​និយាយថា ការសិក្សា​ពី​ការលូតលាស់​របស់​ដើមឈើ​នេះ​ឆ្លងកាត់​ការប្រែប្រួល​កាស​ធាតុ អាចជួយ​ពួកគេ​ឱ្យ​យល់​កាន់តែច្បាស់​ថា​តើ​ព្រៃឈើ​នឹង​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​នា​សម័យ​បច្ចុប្បន្ន​តាម​វិធី​ណា​៕ ប្រែ​សម្រួល​: ខុម​