ដើមឈើ​រលំ​សង្កត់​លើ​ស្ត្រី​ម្នាក់​ស្លាប់​ប្តី​រួច​ពី​គ្រោះថ្នាក់​

429
ចែករម្លែក
  • 205
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយសារ​ដើមឈើ​រលំ​សង្កត់ពីលើ​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ស្ថិត​ក្នុងភូមិ​ក្តុល ឃុំ​ម្លូរ​ព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង ១០៖៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ ។​

​លោក​វរៈសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​អធិការនគរបាល​ស្រុក​ឆែប​បានឱ្យដឹងថា​ជនរងគ្រោះ​ជា​ប្រពន្ធ​ដែល​ស្លាប់​មានឈ្មោះ សូ រោ​ន អាយុ​៥៧​ឆ្នាំ ចំណែក​ប្តី​មានឈ្មោះ ស ផាន អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ។ មុនពេល​កើតហេតុ​ប្តី​ប្រពន្ធ​ជនរងគ្រោះ បាន​ទៅ​ដេក​នៅ​ចម្ការ​ប្រហែល​៦​ថ្ងៃ​ហើយ ដើម្បី​ដុត​គល់ឈើ​នៅក្នុង​ចម្ការ​ឲ្យ​ស្អាត សម្រាប់​ភ្ជួរ​ដី​ដាំ​ដំណាំ​។

ប៉ុ​ន្តៃ​ចៃដន្យ​ត្រូវ​ដើមឈើ​រលំ​សង្កត់ពីលើ​ប្រពន្ធ​ចំក្បាល និង​ក​ស្លាប់​ភ្លាមៗ ដោយឡែក​ប្តី​មិនមាន​រងគ្រោះថ្នាក់​អ្វី​ទេ ដោយសារ​នៅ​ឆ្ងាយ​ពី​ប្រពន្ធ​៕S/