ដើមឈើ​លេប​ត្របាក់​បង្គោល​ប្រអប់​សំបុត្រ​

632
ចែករម្លែក

​មនុស្ស​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ឃើញ​បង្គោល​ប្រអប់​ប្រៃ​ណី​យ៍​មួយ​ត្រូវបាន​ដើមឈើ​ធំ​មួយ​ដើម​លេប​ត្របាក់​បន្តិច​ម្ដងៗ​។
​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​ទាំងនេះ បង្ហាញ​ពី​ដើមឈើ​ខាំ​ជាប់​បង្គោល​ប្រអប់​សំបុត្រ​ពណ៌​ក្រហម​ភ្លឺ​នៅ​ហ្វី​ត​ស៍​-​ច​ច អេ​វិ​ន​ញូ (Fitz-George Avenue) សង្កាត់​ហ៊ែ​ម​មឺ​ស្មី​ត (Hammersmith) ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។

​បុរស​ម្នាក់​ឈ្មោះ ម៉ាក ហឺ​បឺត (Marc Herbert) មកពី​ដែល​មកពី​វែ​ត​ហ្វ​ដ (Watford) ហឺត​ហ្វ​ដ​សៀ (Hertfordshire) ប្រទេស​នេះ​បាន​ប្រទះឃើញ​ទិដ្ឋភាព​ដ៏​ចម្លែក​នេះ​ដោយ​ចៃដន្យ ខណៈពេល​គាត់​កំពុង​បំពេញការងារ​កាលពី​ថ្ងៃ​ទី​៩
​ខែកញ្ញា​។
​ ​

បុរស​វ័យ ៣៨ ឆ្នាំ​រូបនេះ​បាន​ថត​ផ្តិត​យក​រូបភាព​ទាំងនេះ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ក្នុងពេល​ដ៏​ខ្លី​សោះ ទទួលបាន​ជាង ២.០០០ Like និង​ជាង ១០០ ខំ​មិន (Comment)​។
តោះ​! ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម

#