ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង ជ្រើសរើសការស្ប៉ាខ្លួនគឺល្អបំផុត

1187
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ក្រោយពេលរាងកាយអស់កម្លាំង ដោយកក្កតាការងារ មនុស្សគ្រប់រូបតែង តែឆ្លៀតពេលបន្ធូរអារម្មណ៍ ដោយការជ្រើសរើសបែបបន្ធូរអារម្មណ៍តាន តឹង ផ្សេងៗគ្នា។ អ្នកខ្លះទៅកន្លែងហាត់ប្រាណ អ្នកខ្លះទៅហាងកាហ្វេ ដើរផ្សារទំនើប និង ការជ្រើសរើសការស៉្បាខ្លួនប្រាណជាដើម។ ដូច្នេះ ការជ្រើសរើសរបៀបស៉្បាខ្លួន ដើម្បី អោយរាងកាយមានកំលាំងទាំងផ្លូវកាយ និងផ្លូវចិត្តកំពុងតែពេញនិយម សម្រាប់ ប្រជាជន សម័យថ្មី។

អ្នក​ស្រី ​លុយ ស៊ី​វ៉ាន់ ​ ​ជា Area Management ​នៃ​ក្រុម​ហ៊ុន Bodia Spa ​​បានថ្លែងប្រាប់ក្នុងពិធីសម្ពោធហាងស៉្បា កាលពីល្ងាចថ្ងៃពុធ ទី៨ ឧសភា ២០១៩ ថា ការ​ស្ប៉ា ​ពិត​ជា​​​​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ខ្លាំង​​ណាស់។ ​​​តាម​ការ​សិក្សា ​បើ​អ្នក​មាន​ស្រេ្តស​ទុក​​យូរ​ អាច​វិវត្ត​ឲ្យ​ក្លាយ​ជា​ជំ​ងឺ​ផ្សេង​ៗ ​​ជំ​ងឺ Stroke ​​ដាច់​សរសៃឈាម ​ញ័រ​ដៃ ​ឬ​ស្រ្តេស​ កម្រិត​ខ្ពស់ ​ជា​ដើម។ លើស​ពី​នេះ ​ពេល​រាង​កាយ​ធ្វើ​ការ​ងារ​ច្រើន ចលនា​សរសៃ​ឈាម​ក៏​រត់​មិន​បាន​ល្អ ​ជា​​ហេតុ​ធ្វើ​ឲ្យ​រា​​ង​កាយ​ទាំង​មូល ​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ដូច​ជា ​ចុក​រោយ ស្ពឹក​ស្រពន់ មិន​រហ័ស​រហួន​​ថែម​ទៀត។

អ្នកស្រីបានបន្ថែមថា ការ​ស្ប៉ាដែលត្រឹមត្រូវ គឺធ្វើឡើងត្រឹមតែមួយសប្តាហ៍ម្តង ប៉ុណ្ណោះគឺត្រឹមត្រូវបំផុតហើយ។ ប៉ុន្តែ ​សម្រាប់​អ្នក​​ដែលឈឺក្បាលខ្លាំង ​គួរ​មក​ស្ប៉ា ​២​ថ្ងៃ​ម្ដង ​​ដើម្បី​បញ្ចេញ​ភាព​តាន​តឹង​ឲ្យ​បាន​ឆាប់​រហ័ស ​ដោយ​ឲ្យ​គាត់​សម្រាក មិន​ស្ប៉ា​ដោយ​កម្លាំង​ធ្ងន់​​ឡើយ។ ក្រោយ​ពី​មើល​ឃើញ​ថា ​​សុខភាព​​របស់​​គាត់​​មាន​ភាព​ល្អ​ប្រសើរ​ហើយ អ្នក​ជំនាញ​រូប​នេះ​ក៏​ឲ្យ​យោបល់​ថា មិន​បន្ត​ធ្វើ​​បែប​នេះ​ទៀត​ទេ តែ​បើ​គាត់​ចូល​ចិត្ត ​នោះ​អាច​ស្ប៉ា​បាន តែ​ក្នុង​វិធី​ផ្សេង​មួយ​ទៀត ដូច​ជា អប់​ស្បែក ខាត់ស្បែក ជា​ដើម។ ម្យ៉ាង​ទៀត ដើម្បី​ធានា​សុខភាព​និង​អនាម័យ នៅ​ពេល​ស្ប៉ា ​គេ​គប្បី​ធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​មិន​គួរ​ឲ្យ​ភ្ញៀវ ស្ទីម ​ឬ ​សូ​ណា​ជាមួយ​គ្នា​​នោះ​ទេ ព្រោះ​​ញើស​របស់​មនុស្ស​ម្នាក់​ៗ មាន​មេរោគ​ផ្សេង​ៗ​ អាច​ឆ្លង​បាន។

សូមបញ្ជាក់ថា សម្រាប់ស្រ្តីដែលមានផ្ទៃពោះចាប់ពី៤ខែឡើងទៅ និងអាចមកស្ប៉ា បានដើម្បីអោយសុខភាពកាន់តែរឹងម៉ាំ។ ហាងស្ប៉ា Bodia Spa មានទីតាំងនៅ បឹងកេងកងមួយ ទល់មុខផ្សារថៃហួត ត្រូវបានបញ្ចូលក្បាច់ស្ប៉ាពី ៦ប្រទេស រួមបញ្ចូល គ្នា ដោយប្រើប្រាស់ផលិតផលក្នុងស្រុកដែលជាផលិតផលធម្មជាតិច្រើន ជាងការនាំ ចូលសរុបជាង២០០មុខ៕