ដើម្បី​ការពារ​ទិន្នន័យ​ពី​បញ្ហា​នៃ​ការ​ជ្រៀតចូល​មេរោគ​គួរប្រើ​ប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ដែលមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ

317
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា​កន្លងមក​ក្រុមការងារ​ទទួលបាន​សំនួរ​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ផេ​ក​Facebook​អំពី​បញ្ហា​នៃ​ការឆ្លង​មេរោគ​កុំព្យូទ័រ​បើទោះបី​ម៉ាស៊ីន​កុំព្យូទ័រ​របស់គាត់​បាន​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ហើយ​ក្តី​។​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​ក្រុមការងារ​បច្ចេកទេស​សូម​ចែករំលែក​អំពី​ឬ​សគល់​ចម្បង​គឺ​ការប្រើប្រាស់​កម្មវិធី​ប្រតិបត្តិការ​(OperatingSystem)​ឬ​កម្មវិធី​កម្ចាត់​មេរោគ​ក្រេ​ក​(Crack)​ដែល​កម្មវិធី​ទាំង​នោះបាន​បង្កប់​នូវ​ប្រភេទ​មេរោគ​រួចជាស្រេច ហើយ​កម្មវិធី​មេរោគ​ពុំ​អាចមាន​សមត្ថភាព​រក​ឃើញ ឬ​ច​ម្ចា​ត់វា​បានឡើយ​។

​ដើម្បី​ការពារ​ទិន្នន័យ​និង​ឧបករណ៍​បច្ចេកវិទ្យា​(​រួមទាំង​ម៉ាស៊ីន​កុំព្យូទ័រ​)​របស់​អ្នក​ពី​បញ្ហា​នៃ​ការ​ជ្រៀតចូល​ដោយ​មេរោគ​អ្នក​គួរប្រើ​ប្រាស់​កម្មវិធី​ប្រតិបត្តិការ​និង​កម្មវិធី​កម្ចាត់​មេរោគ​ដែលមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ជៀសវាង​ការ​ដោ​ន​ឡូត​(download)​កម្មវិធី​ពី​ប្រភព​ពុំ​ច្បាស់លាស់​ហើយ​ដំឡើង​ក្នុង​ឧបករណ៍​បច្ចេកវិទ្យារ​បស់​អ្នក​។​

លើសពីនេះ​អ្នក​ក៏​អាចធ្វើ​ការទាញយក​កម្ម​វិធី​កម្ចាត់​មេរោគ​Free​ពី​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​កម្ចាត់​មេរោគ​ជាច្រើន​សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ​ក៏​ដូច​ទូរស័ព្ទដៃ​វ័យឆ្លាត​របស់​អ្នក​បាន​ផងដែរ​។​​កម្មវិធី​កម្ចាត់​មេរោគ Free សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ​៖ – Avast Free Antivirus (https://bit.ly/3azMhtc)

  • Kaspersky Antivirus (https://bit.ly/2NWYs9Q)- Avira Free Antivirus (https://bit.ly/2RRDuu4)
  • Bitdefender Antivirus (https://bit.ly/2uvkdXz)- Comodo Antivirus (https://bit.ly/2sRENRg)
  • AVG AntiVirus (https://bit.ly/2tOEtDs)

​កម្មវិធី​កម្ចាត់​មេរោគ Free សម្រាប់ Android៖-Symantec Endpoint Protection Mobile(https://bit.ly/2RODif9)- McAfee Mobile Security (https://bit.ly/2ve6aFY)- ESET Mobile Security & Antivirus (https://bit.ly/2sZnga2)- Kaspersky Mobile Antivirus (https://bit.ly/2sVdN3n)

  • AVG AntiVirus 2020 (https://bit.ly/2NWTnOQ)- Lookout Security & Antivirus(https://bit.ly/2uwZaDI)

​បន្ទាប់ពី​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​អ្នក​ត្រូវធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​កម្ចាត់​មេរោគ​ជាប្រចាំ​ដើម្បី​ការពារ​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ឧបករណ៍​បច្ចេកវិទ្យា​ពី​ប្រភេទ​មេរោគ​ថ្មីៗ​៕S/​