ដើម្បី​ទប់ស្កាត់ និង​បញ្ចៀស មហារីក​, ចូរ​បរិភោគ​បន្លែ​និង​ផ្លែឈើ​មាន​ពណ៌​ក្រហម​

1787
ចែករម្លែក
  • 1
    Share

​បន្លែ ផ្លែឈើ​ពណ៌​ក្រហម ជា អាហារ​មាន​កាឡូរី និង​សូ​ដ្យូ​ម​ទាប តែ​សម្បូរ​ទៅដោយ lycopene ។ Lycopene ត្រូវបាន​បញ្ជាក់ថា មានលទ្ធភាព ប្រឆាំង​មហារីក​សួត​, មហារីក​សុដន់​, មហារីក​ស្បែក​, មហារីក​ពោះវៀន និង​មហារីក​បំពង់​អាហារ ។​

​ពពួក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដូចជា anthacyanin, flavonoid និង resveratrol ត្រូវបាន​រកឃើញ ក្នុង​បន្លែ ផ្លែឈើ​ពណ៌​ក្រហម ក៏ត្រូវ​បាន បញ្ជាក់ថា អាចជួយ​ប្រឆាំង​មហារីក និង​ជំងឺ​បេះដូង​, បន្ថយ​សម្ពាធ​ឈាម រលាក ។​

​ចូរ​រួមគ្នា​ស្វែងយល់​នូវ​បន្លែ ផ្លែឈើ​ពណ៌​ក្រហម​មួយចំនួន តើ​ល្អ សម្រាប់​សុខភាព​យ៉ាងដូចម្តេចៈ​
​ ​
១- ប៉េងប៉ោះ​: ផ្ទុក​បរិមាណ lycopene ខ្ពស់​, ប៉េងប៉ោះ​មានលទ្ធភាព ប្រឆាំង​មហារីក ក្រពេញ​ប្រូ​ស្តា​ត​, មហារីក​បំពង់​អាហារ និង​មហារីក ពោះវៀន ។​
​ ​
២- ស្ត្រ​បឺ​រីៈ សម្បូរ​ទៅដោយ folate, ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ។ វីតាមីន C ជា​សារជាតិ ប្រឆាំង អុកស៊ីត កម្ម​មួយ​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​អង្គ បដិបក្ខ​និង​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល អាក្រក់ ។​


​ ​
៣- ឆឺ​វីៈ ពណ៌​ក្រហម​ដិត របស់​ផ្លែ​ឆឺ​វី គឺ​ដោយសារ​សារជាតិ anthocyanin ដែល​អាច ការពារ សរីរាង្គ​អ្នក​ផុតពី​ពពួក​រ៉ាឌីកាល់​សេរី និង​ជាតិពុល​បរិស្ថាន ។​

៤-​រ៉ា​ស់​បឺ​រីៈ សម្បូរ​ជាតិ​សរសៃ ជួយ​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​។ រ៉ស់​បឺ​រី ក៏​ផ្ទុក​បរិមាណ​ដ៏​ច្រើន​នៃ​ស័ង្កសី​, ប៉ូ​តា​ស្យូ​ម​, niacin, lignans, tannin, អាស៊ីត phenolic និង flavonoid ល្អ​បំផុត​សម្រាប់​សុខភាព ។​

Old Driscoll’s File Name: raspberries_3199.tif
Handheld camera

​ ​
៥- ម្ទេស​ហា​វ៉ៃ​ក្រហមៈ ជា ជម្រើស​ដ៏​អស្ចារ្យ ប្រសិន​អ្នក​ចង់​មាន ប្រព័ន្ធ​អង្គ​បដិបក្ខ​មួយ​រឹងមាំ ។ ម្ទេស ក្រហម​មាន​ផ្ទុក​វីតាមីន A, វីតាមីន C, B6, E, folate និង​មានតែ ៣០ កាឡូរី ល្អ​បំផុត សម្រាប់​អ្នក​ចង់​បញ្ចុះទម្ងន់ ។​


​ ​
៦- សណ្តែកក្រហមៈ សម្បូរ ជាតិ សរសៃ​មាន​ប្រយោជន៍​សម្រាប់ បេះដូង​, ស័ង្កសី ជួយ​ដល់​សុខភាព បន្ត​ពូជ និង​ព្យាបាល​សះ​មុខរបួស​, វីតាមីន B ជួយ​បង្កើន​មុខងារ​សរសៃ ប្រសាទ ។ សណ្តែកក្រហម ក៏​ផ្ទុក ប៉ូ​តា​ស្យូ​ម និង Folate មានលទ្ធភាព ប្រឆាំង មហារីក ។​

៧- ឪឡឹកៈ ក៏​ជា​ផ្លែឈើ​មាន lycopene ច្រើន ឪឡឹក​អាច​បន្ថយ​ហា និ​ភ័យ ជំងឺ​បេះដូង និង​ស្ត្រូ​ក ដោយ​វិធី បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។​

៨- ផ្លែ​ប៉ោមៈ សម្បូរ​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ​សរសៃ និង flavonoid ដែល​ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ​បន្ថយ​ហានិភ័យ​មហារីក​, ទឹកនោមផ្អែម​, លើសឈាម និង​ជំងឺ បេះដូង ។​


​ ​
៩- ផ្លែ​ទទឹមៈ ផ្ទុក​យ៉ាងច្រើន នូវ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, ផ្លែ ទទឹម អាចជួយ​ទប់ស្កាត់ មហារីក​, ពិសេស​គឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ វា​នៅមាន​លក្ខណៈពិសេស​ប្រឆាំង​រលាក​អាច ជួយ​បន្ថយ​រលាក​ពាសពេញ​រាងកាយ ៕ ប្រែ​សម្រួល​: រតនៈ​