ដើម្បី​ទូរទស្សន៍​លេខ​៥ ពេជ្រ សោភា លេង​មួយឈុត​យ៉ាង​ស្រស់ស្អាត ជាមួយ​ស្បែកជើង​ជិត​ពាន់​ដុល្លារ​

515

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ តារាចម្រៀង ពេជ្រ សោភា បាន​ឡើង​TV5 ម្តងនេះ​ឡើង​ច្រៀង​បទ​ញាក់​បួន​ទៅ​ប្រាំ​​ប​ទត​ជាប់​រហូត ក្នុង​ប្រគំ​ន្ត្រី​ខា​រ៉ា​បាវ​ស្ប៉ា​ក​ខន​សឺត សប្តាហ៍​ទី​២​ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍​លេខ​៥​រាល់ថ្ងៃ​អាទិត្យ​ចាប់​​ម៉ោង​១១​ថ្ងៃត្រង់​។ ដោយមាន​តុបតែង​ខ្លួន​ជា​ក្រុម​រំលេច​ជា​ពណ៌​ស​យ៉ាង​ស្រស់ស្អាត ពេជ្រ សោភា​ទិញ​ស្បែក​តម្លៃ​ថ្លៃ​ឡើង​ចាក់​ក្បាច់​​តែម្តង​ដើម្បី​TV5​លើក​នេះ​។​

​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ​បានធ្វើឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​និង​ទទួល​អារម្មណ៍​សប្បាយចិត្ត​នៅពេល​នាង​បាន​​លេចមុខ​ក្នុង​ការប្រគំ​តន្ត្រី​ខា​រ៉ា​បាវ នៅ​ភោជនីយដ្ឋាន​ស្ប៉ា​ក​តាស​វ៉ាន់​ដេ​ន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ស្ថានីយទូរទស្សន៍​លេខ​៥​ក្នុង​សប្តាហ៍​​ទី​២​ដើមឆ្នាំ​២០១៨ អម​ជាមួយ​បទ​ចម្រៀង​ញាក់​ជាច្រើន​បទ​ច្រៀង​បន្ត​គ្នា​ធ្វើឱ្យ​ឆាក​តន្ត្រី​មួយ​នេះ​កក្រើក​ក្រោម​សំលេង​ស្រែក​​ហ៊ោរ​ពី​អ្នកគាំទ្រ​ជាច្រើន​។​

​ពេជ្រ សោភា បាន​ប្រាប់ថា នាង​សប្បាយចិត្ត​ដែល​ការប្រគំ​តន្ត្រី​ខា​រ៉ា​បាវ​នេះ​បាន​អញ្ជើញ​នាង មាន​វត្តមាន​លើ​ឆាក ដូច្នេះ​បានសម្រេច​​ចិត្ត​រៀបចំឡើង​ច្រៀង​ដោយ​រៀប​ជា​ក្រុម​ពាក់​ឈុត​ស ឱ្យ​លេច​តែម្តង​សម្រាប់​កម្មវិធី​ហើយ​ជាពិសេស​ទើបតែ​ក​ម្ម៉​ង​ស្បែកជើង​ថ្មី​មួយ​​នេះ​គូ​បាន​ពាក់ ក៏​ពាក់​ឡើង​កម្មវិធី​ទូរទស្សន៍​លេខ​៥​តែម្តង ហើយ​តម្លៃ​ស្បែកជើង​មួយគូ​នេះ​ជិត​មួយ​ពាន់​ដុល្លារ​៕​ដោយ បូ​រិ​ន​/sn