ដើម្បី​បញ្ចៀស​ពី​ជំងឺ​បេះដូង ចូរ​អនុវត្តន៍​វិធី​ដ៏​សាមញ្ញ​ខាងក្រោម​នេះ​

1063

​ជំងឺ​សរសៃឈាម​បេះដូង កាន់ តែ​កើត​ច្រើនឡើង​ចំពោះ​មនុស្ស​វ័យក្មេង ហើយ​ដើម្បី​ការពារ​ខ្លួន បញ្ចៀស​ពី​ជំងឺ ដ៏​គ្រោះថ្នាក់​នេះ ចូរ​អនុវត្តន៍​តាម​វិធី សាស្ត្រ​មួយចំនួន ខាងក្រោម​នេះ ចាប់ពី ឥឡូវនេះ​ទៅ ។​
​ ​
•២​ម៉ោង​ត្រូវ​ផឹកទឹក​ម្តង​
​ទឹក​មាន​តួនាទី​ជួយ​ឱ្យ​ឈាម ក្នុង​សរីរាង្គ​ធ្វើចរាចរ​ល្អ ។ ខ្វះ​ទឹក​អាច ធ្វើឱ្យ​ចលនា​ឈាម​រត់​យឺត និង​ធ្វើឱ្យ កើន​ហានិភ័យ​កើត​ដុំ​កំណក​ឈាម ។ ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នក​វិទ្យា សាស្ត្រ​អាមេរិក បាន​រកឃើញថា ស្ត្រី ផឹកទឹក​ច្រើនជាង​៥​កែវ ក្នុង​មួយថ្ងៃ អាច​ថយចុះ​ហានិភ័យ​ស្លាប់ ដោយសារ ជំងឺ​បេះដូង​២​ដង ប្រៀប​នឹង​អ្នក​ផឹក​តែ ២​កែវ ។​
​ ​
•​បរិភោគ​សូកូឡា​ខ្មៅ​
​សូកូឡា​ខ្មៅ​ល្អ​បំផុត​សម្រាប់ សុខភាព​សរសៃឈាម​បេះដូង ។ ក្រៅ ពីនេះ វា​នៅ​ជួយ​ទប់ស្កាត់​លទ្ធភាព កកឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ អាស្រ័យហេតុនេះ ដោយ​គ្រាន់តែ បរិភោគ​សូកូឡា​ខ្មៅ​២​ទៅ​៣​ដង ក្នុង មួយ​សប្តាហ៍ ក៏​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរ ឡើង​នូវ​សុខភាព​បេះដូង ។​

•​គេង​តិច​បំផុត​៧​ម៉ោង​ក្នុង​មួយ​យប់​
​ការស្រាវជ្រាវ​របស់​ស​កល​វិទ្យាល័យ​ហា​វ៉ាដ ទៅលើ​ស្ត្រី​៧០. ០០០​នាក់ បង្ហាញថា អ្នក​គេង​តិចជាង ៧​ម៉ោង មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង ខ្ពស់ជាង ។ នោះ​ក៏​ព្រោះតែ​ការ​គេង​មិន គ្រប់​នឹងធ្វើ​ឱ្យ​កើន​អ័រម៉ូន តានតឹង​, កើន​សម្ពាធ​ឈាម និង​ជះឥទ្ធិពល​ដល់​បរិមាណ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​អ្នក​ក៏​មិនគួរ​គេង​លើស ៩​ម៉ោង ។ ការ​គេង​ច្រើនពេក ក៏​អាច​បង្ក​ឥទ្ធិពល​អសកម្ម​ផ្សេងៗ ។​

•
​បរិភោគ​ត្រី​តិច​បំផុត​ម្តង​ក្នុង មួយ​សប្តាហ៍
​ ​
​ស្ត្រី​ដែល​បរិភោគ​ត្រី​តិច​បំផុត ម្តង​ក្នុង​មួយ​សប្តាហ៍ ថយចុះ​១/៣ នូវ ហានិភ័យ​ឈឺបេះដូង ប្រៀប​នឹង​អ្នក បរិភោគ​តែម្តង​ក្នុង​មួយខែ នេះ​យោង តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​វិទ្យា​សាស្ត្រ​អាមេរិក ដូចនេះ ដោយ​គ្រាន់តែ បង្កើន​ការបរិភោគ​ត្រី​ជាប្រចាំ ក៏​ជា​វិធី ទប់ស្កាត់​ហានិភ័យ​ឈឺបេះដូង​យ៉ាង មាន​ប្រសិទ្ធភាព ។​
​ ​
•​ទទួលទាន​តែ​តិច​បំផុត​២ ពែង​ក្នុង​មួយថ្ងៃ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ហូ​ឡង់ រកឃើញថា អ្នកទទួល​ទាន​តែ​ពី​២​ពែង ក្នុង​មួយថ្ងៃ អាច​ថយចុះ​ពាក់កណ្តាល នូវ​ហានិភ័យ​ឈឺបេះដូង ប្រៀប​នឹង​អ្នក មិន​ទទួលទាន ។​
​ ​
​ទទួលទាន​ទឹកក្រូច​ស្រស់ ជំនួស​ទឹក​ដែលមាន​ហ្គាស​
​ការស្រាវជ្រាវ​មួយ​របស់​អ្នកវិទ្យាសាស្ត្រ​នៅ សកល​វិទ្យាល័យ​ញូវយ៉ក បង្ហាញថា ការទទួល​ទាន ភេសជ្ជៈ​ផ្អែម​មាន​ហ្គាស អាច​បង្ក​ប្រតិកម្ម​រលាក​នាំ​ដល់​គ្រោះថ្នាក់ ឱ្យ​បេះដូង ។ ប៉ុន្តែ​ទឹកក្រូច​ស្រស់​មួយ កែវ មាន​បរិមាណ​កាឡូរី​ដូចគ្នា គឺ សុវត្ថិភាព​សម្រាប់​សុខភាព ។ ពិសេស វីតាមីន C និង flavonoid ក្នុង​ទឹកក្រូច មាន​ប្រសិទ្ធភាព​ប្រឆាំង​រលាក អាចជួយ​ការពារ​បេះដូង​មាន សុខភាព​ល្អ ៕ ប្រែសម្រួល: រតនៈ