ដើម្បី​ពង្រឹង​ការអប់រំ, សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​

1105
ចែករម្លែក

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ ដើម្បី​ពង្រឹង​ការអប់រំ សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ហៅ​កាត់ UI នៅ​រសៀល​ថ្ងៃទី​២៨ ខែមីនា រៀបចំ​កិច្ចប្រជុំ​មួយ រវាង​ក្រុមប្រឹក្សាភិបាល និង​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ក្រោម​វត្តមាន​លោក​បណ្ឌិតសភា​ចា​រ្យ ស៊ុ ឈុំ​ប៊ុន ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា លោកស្រី​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ប្រធាន​ក្រុមប្រឹក្សា​បណ្ឌិត​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា និង​លោក​ឧកញ៉ា​បណ្ឌិត ឡា​ច សំរោង សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​។​

​ជាមួយគ្នានេះដែរ ក៏មាន​ការចូលរួម​ពី អនុប្រធាន​ក្រុមប្រឹក្សាភិបាល ទីប្រឹក្សា​ជាន់ខ្ពស់ សាកលវិទ្យាធិការរង និង​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង នៅ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា (UI) មាន​ទីតាំងនៅ​ខាងលិច​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក អគារ​១៥៤ ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ត្រូវបាន​លើកឡើង​នៅ​របៀបវារៈ​ចំនួន​២ គឺ​ទី​១៖​ពិភាក្សា​អនុម័ត​លើ​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលការណ៍ និង​រាល់​លិខិតបទដ្ឋាន​នានា របស់​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា និង ទី​២៖​បញ្ហា​ផ្សេងៗ​៕L​