ដើម្បី​មាន​បេះដូង​មាំមួន​មិនត្រូវ​បរិភោគ​អាហារ​ប្រាំពីរ​មុខ​នេះ​

967
ចែករម្លែក
  • 7
    Shares

​បេះដូង​ជា​ផ្នែក​ដ៏​សំខាន់​មួយ របស់​រាងកាយ ហើយ​ដើម្បី​មាន​បេះដូង មួយ​មាំមួន​, ក្រៅពី​ការ ហាត់ប្រាណ ទៀងទាត់​, គ្រប់គ្នា​គួរ​មាន​របប​អាហារ ត្រឹមត្រូវ និង​ចៀស​ឆ្ងាយ​ពី​អាហារ ប្រាំពីរ​ប្រភេទ​ខាងក្រោម​នេះ​៖
​ ​
១- សាច់​កែច្នៃ​ស្រាប់​
​ពពួក​សាច់​កែច្នៃ​ស្រាប់​ដូចជា សាច់ក្រក​, ហ្សាំ​បុ​ង​+ ប៉ា​តេ​… ត្រួវបាន ប្រឡាក់​អំបិល​, ឡើង​មេ ឬ ឆ្អើរ​ផ្សែង ដើម្បី​បង្កើន​ពេលវេលា​ប្រើប្រាស់ ។ គ្រោះថ្នាក់​បំផុត​សម្រាប់​បេះដូង ប្រសិន បរិភោគ​ជាប្រចាំ ។​
​ ​
​អ្នកជំនាញ​ការព្រមាន​ថា ការ បរិភោគ​សាច់​កែច្នៃ​ស្រាប់​ច្រើន ធ្វើឱ្យ កើន​ហានិភ័យ​ខ្សោយបេះដូង និង ថែមទាំង​មហារីក ។​
​ ​
២- អាហារ​ចៀន​បំពង​
​ការស្រាវជ្រាវ​មួយចំនួន បង្ហាញ ថា​ការបរិភោគ​ជាប្រចាំ​នូវ​ពពួក​អាហារ​ដូច ជា​ដំឡូងបារាំង​បំពង​, មាន់​បំពង​…​ផ្ទុក ច្រើន​ជាតិ​ខ្លាញ់​, សូ​ដ្យូ​ម​, កាបូ​អ៊ី​ដ្រា​ត​ធ្វើឱ្យ​កើន​ហានិភ័យ​កើត​ជំងឺ​សរសៃ បេះដូង​។​
​ ​
៣- សាច់​ក្រហម​
​សាច់​ក្រហម​សម្បូរ​កូ​ឡេ​រ៉ូ​ល​, ជាតិ​ខ្លាញ់​ឆ្អែត និង L-Carnitite ធ្វើឱ្យ​កើន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល ក្នុង​ឈាម និង​បង្កើន​ហានិភ័យ​កើត ជំងឺ​សរសៃឈាម​បេះដូង ។​
​ ​
៤- ទឹក​ផ្អែម​មាន​ហ្គាស​
​ទឹក​មាន​ហ្គាស​ផ្ទុក​សារជាតិ យ៉ាងច្រើន , ធ្វើឱ្យ​កើន​បរិមាណ​ស្ករ​ក្នុង ឈាម​, បង្ក​សម្ពាធ​ធំ​ឱ្យ សរសៃឈាម​, ផ្តើម​ពី​នោះ​ធ្វើឱ្យ​កើន​ហានិភ័យ​កើត ជំងឺ​សរសៃឈាម​បេះដូង ។​
​ ​
៥- នំ​ផ្អែម​, នំ​ប៊ី​ស​គ្វី​ត​
​នេះ​ជា​ពពួក​នំ​ផ្ទុក​ស្ករ និង​ជាតិ ខ្លាញ់​ផ្អែម​ដ៏​ច្រើន មាន​គ្រោះថ្នាក់​បំផុត សម្រាប់​សុខភាព​បេះដូង ។​
​ ​
៦- ភី​ហ្សា​
​នំ​ភី​ហ្សា​ឈរ​ជួរមុខ​ក្នុង​កំពូល អាហារ​មាន​គ្រោះថ្នាក់​សម្រាប់​សរសៃ ឈាម​បេះដូង ។ សម្បក​នំ ផ្ទុក​បរិមាណ កាបូ​អ៊ី​ដ្រា​ត និង​អំបិល​យ៉ាងខ្ពស់ ។ ក្រៅពីនេះ ស្រទាប់​ហ្វ្រូ​ម៉ា ក៏​ផ្ទុក​ជាតិ ខ្លាញ់ និង​អំបិល​យ៉ាងច្រើន​ដែរ​។ ទឹក ជ្រលក់​សម្រាប់​នំ​ភី​ហ្សា​មាន​បរិមាណ សូ​ដ្យូ​ម​ខ្ពស់ បង្ក​គ្រោះ ថ្នាក់​ឱ្យ​សុខភាព​, ពិសេស​គឺ​សរសៃឈាម​បេះដូង ។​
​ ​
៧- ថ្លើម​សត្វ​
​ក្រៅពី​ដែក​,​ថ្លើម​ក៏​ផ្ទុក​បរិមាណ កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​មិនល្អ​សម្រាប់​សរសៃឈាម​បេះដូង ៕ ប្រែ​សម្រួល​៖ រតនៈ