ដើម្បី​សម្រួល​ដល់​ការ​ទុកដាក់​សម្រាម​នៅមុខ​ផ្សារ​ឃ្លាំង​លើ​ក្រុងព្រះសីហនុ ក្រុមហ៊ុន ដឹក​សម្រាម KSWM សម្រេច​រៀបចំ​ទីតាំង​ដោយ​ចាក់​បេតុង

63
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ/​ព្រះសីហនុ​ ៖ ​ក្រុមហ៊ុន​ដឹក​សំរាម​KSWM រៀបចំ​ចាក់ដី ដើម្បី​ចាក់សាប ​(​បេតុង​) នៅ​ទីតាំង​មុខ​ផ្សារ​ឃ្លាំង​លើ សង្កាត់​១ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១១​កញ្ញា​២០១៩​នេះ ក្រោយពី​កន្លែង​នោះ​មាន​ភក់ ល្បាប់​ពេល​ភ្លៀង​ម្តងៗ ពិបាក​ដល់​ការ​ទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ មុនពេល​ដែល​ឡាន​សំរាម​ទៅ​ដឹកយក​ចេញ​។

​ការងារ​នេះ​ធ្វើឡើង​ក្រោយពី​រដ្ឋបាលខេត្ត​និង​រដ្ឋបាល​ក្រុងព្រះសីហនុ ណែនាំ​ជំរុញ​អោយ​ក្រុមហ៊ុន​ដឹក​សំរាម បង្កើន​សកម្មភាព​ដឹក​ប្រមូល​សំរាម​ចេញពី​ក្រុង​អោយបាន​លឿន​។

​ករណីនេះ​បើតាម​តំណាង​ក្រុមហ៊ុន​KSWM​ថ្លែងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បន្ថែម​ម៉ោង​ពេលយប់​សម្រាប់​ដឹកយក​សំរាម​ចេញពី​ក្រុង បន្ថែម​រថយន្ត ជាមួយនឹង​ការបន្ថែម​ប្រាក់ខែ​ជូន​កម្មករ​ប្រមូល​សំរាម និង​ឧបត្ថម្ភ​របបហូបចុក​បន្ថែម​មួយចំនួនទៀត​ផងដែរ​៕​B/

#