ដើម្បី​អភិរក្ស​ខ្លា នាំគ្នា​រត់​ស្រាត​ស្វែងរក​មូលនិធិ​

1351
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ មនុស្ស​ប្រុស​ស្រី​រាប់រយ​នាក់​បាននាំគ្នា​ស្រាត​រត់​ក្នុង​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ របស់​សួនសត្វ ឡុ​ន​ដុង (London Zoo) ដើម្បី​រៃអង្គាស​មូលនិធិ​សម្រាប់​ការងារ​ជួយសង្គ្រោះ ដល់​ខ្លា​ដែល​ជិត​ផុត​ពូជ​។​
​ ​
​ក្រុម​អ្នករត់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មានឈ្មោះ​ថា​Streak for Tigers នេះ​ក្នុង​បំណង​រៃអង្គាស មូលនិធិ​ឱ្យបាន​ចំនួន ៥២.០០០​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​ការងារ​អភិរក្ស​របស់​មូលនិធិ Zoological Society London​។​
​ ​
អ្នកចូលរួម​ត្រូវបាន​ជំ​រុញឱ្យ​គូររូប​ខ្លា​លើ​ដងខ្លួន​ឬ​ពាក់​ឈុត​ខ្លា​មុនពេល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​មូលនិធិ​ដែល​រៃអង្គាស​បាន​ពី​ព្រឹត្តិការណ៍​នេះ​ទុក​សម្រាប់​ការងារ​ការពារ​ខ្លា​ស៊ូ​ម៉ា​ត្រា (Sumatran Tiger)​ពី​ការកាប់បំផ្លាញ​ព្រៃឈើ និង​អ្នកប្រមាញ់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕ ប្រែ​សម្រួលៈ ខុម