ដើម​កញ្ឆា​ចំនួន​៣៥៦៩​ដើម​ត្រូវបាន​សម​ត្ថ​កិច្ច​កាប់​ដុត​កម្ទេចចោល​

653
ចែករម្លែក

​ដោយ:​ពស​/​ពោធិ៍សាត់ ៖ ដើម​កញ្ឆា​ចំនួន​៣៥៦៩​ដើម​ដែល​ជនល្មើស​លួច​ដាំ​នៅ​ចំណុច​ទ្រូង​ខ្លា​ភូមិ​តាំង​គោក​ ឃុំតា​លោ​ ស្រុក​បាកាន​ ត្រូវបាន​កម្លាំង​នគរបាលខេត្តកម្លាំងនគរបាលស្រុក ​និង​អា​ជ្ញាធ​រមូលដ្ឋាន​ចុះ​កាប់​​ដុត​កំទេចចោល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃទី​៧ ​ខែវិច្ឆិកា​  ​ឆ្នាំ​២០១៨​នៅនឹងកន្លែង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ រស់​ ប៊ុន​ណាន​ ស្នងការ​ង​ទទួល​ល​បន្ទុក​ការបង្ក្រាប​បទល្មើស​បានឲ្យដឹងថា បន្ទាប់ពី​មាន​គេ​រាយការណ៍​ថា ​មាន​កញ្ឆា​ជាច្រើន​ដើម​ត្រូវបាន​ជនល្មើស​លួច​ដាំ​នៅ​ចំណុច​ខាងលើ​ និង​ដោយមាន​បទ​បញ្ជា​​​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ សារុន ​ចាន់​ធី ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ព្រមទាំង​មាន​កាស​ម្រ​បាន​ម្រួ​លពី​លោក​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ទៅកាន់​ទីនោះ​ ដើម្បី​ធ្វើការ​បង្ក្រាប​។​

លោក​ស្នងការរង​ឲ្យដឹងថា កញ្ឆា​ដែល​ជ​នស​ង្ស​យ័​ដាំ​នៅ​ទីនោះ​មាន​ចំនួន​១០​កន្លែង ​ស្មើនឹង​៧៩​រង​និង​មាន​ចំនួន​៣៥៦៩​ដើម​ក្នុងនោះ​ដើម​ចាស់​ឡើង​គល់​មាន​២៥៨៦​ដើម ​និង​ដើម​ថ្មី​មាន​៩៨៣​ដើម​។​ តាម​ការសាកសួរ​រប​ស់​សម​ត្ថ​កិច្ច​ទៅលើ​ម្ចា​ស់​ផ្ទះ​ឈ្មោះ​ នូវ ​នឿន ​ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី​ ឃុំ​តា​លោ​ ឲ្យដឹងថា​អ្នក​ដែល​ដាំ​កញ្ឆា​នេះ​មានឈ្មោះ​ រី ​រស់ ​នៅឯ​ខេត្តតាកែវ​ហើយរ​ត់​គេចខ្លួនបាត់​មុនពេល​សម​ត្ថ​កិច្ច​ទៅដល់​។​
ជាមួយនឹង​ការដុត​ល​ម្ទេ​ច​ចោល​ដើម​កញ្ឆា​ទាំងនោះ​ សម​ត្ថ​កិច្ច​ ក៏បាន​រឹបអូស​របស់​ប្រើប្រាស់​មួយចំនួនទៀត​យកមក​ទុក​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​បាកាន​ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕B​/