ដើម​ណូអែល​មាស “​ថ្លៃ​ជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​” គឺ​រកឃើញ​នៅ​អាល្លឺម៉ង់​

388

មើលទៅ​វា​ដូចជា​កាក់​សូកូឡា​រុំ​ក្រដាស​ពណ៌​មាស ដែល​យើង​គ្រប់គ្នា​ច្រើនតែ​ឃើញ ប៉ុន្តែ​តាមពិត​វា​ជាកា​ក់មាស​សុទ្ធ​ពិតៗ​មួយ​មាន​ទម្ងន់​ជាង ២៨ ក្រាម ហើយ​នៅ​ពីលើ​គេ បន្តុប​ដោយ​ផ្កាយ​មាស​ដ៏​ធំ​មួយ​មាន​ទម្ងន់ ៥៦៧ ក្រាម (​ជាង​កន្លះ​គីឡូ​)​។​

​ក្រុមហ៊ុន Pro Aurum ដែលជា​ក្រុមហ៊ុន​ចែកចាយ​មាស​មាន​មូលដ្ឋាន​នៅ​ក្រុង​មូ​និ​ច (Munich) ប្រទេស​អាល្លឺម៉ង់ បាន​សង់​ដើម​ណូអែល​នេះ​ចេញពី​កាក់​មាស​សុទ្ធ​រហូតដល់​ទៅ ២.០១៨ ដុំ​។​

​ដើម​ណូអែល​កម្ពស់ ៣ ម៉ែត្រ​ដែល​សង់​ពី​កាក់​មាស​សុទ្ធ​ទម្ងន់ ៦៣​គីឡូក្រាម​នេះ​កំពុង​តាំង បង្ហាញ​នៅ​ហាង​មាស​របស់​ក្រុមហ៊ុន Pro Aurum រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ​។

​តាម​ការប៉ាន់ប្រមាណ ដើម​ណូអែល​រាង​ពីរ៉ាមីត​នេះ​មានតម្លៃ​រហូតដល់​ទៅ​ប្រហែល ២,៣ លាន​អឺរ៉ូ (​ប្រហែល ២,៦ លាន​ដុល្លារ​អាមេរិក​) ដែល​គេ​ជឿថា​ជាដើម​ណូអែល​ថ្លៃ​ជាងគេ នៅ​ទ្វីបអឺរ៉ុប​៕ ប្រែ​សម្រួល​: ខុម