ដើម​ពោធិ៍​និង​កូន​គគីរ​មួយចំនួន​បាន​នាំយកទៅ​ដាំ​ធ្វើ​របាំង​ការពារ​ច្រាំង​វត្ត​ព្រែក​ប្រាំង

620
ចែករម្លែក

ដោយ​: បញ្ញា​សាស្ដ្រ / ភ្នំពេញ​: ដើម​ពោធិ៍​ចំនួន​២​ដើម និង​កូន​គរ​គីរ​មួយចំនួនទៀត​ត្រូវបាន​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង​លោកស្រី ខៀវ ស៊ីណា នាំយកទៅ​ដាំ​នៅ​ព្រឹក ថ្ងៃទី​៣០​សីហា​ឆ្នាំ​២០១៨​នេះ ដើម្បី​ធ្វើរ​ជា​បាំង​ការពារ​ច្រាំង​វត្ត និង​បង្កើន​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​វត្ត​ព្រែក​ប្រាំង​។

​សម្ដេចព្រះ​ឧត្ដម​បញ្ញា ដូង ផង់ សមាជិក​ថេរ​សភាព​សង្ឃ និង​ជា​ព្រះចៅអធិការ​វត្ត វត្ត​ព្រែក​ប្រាំង​បាន​សម្ដែង​នូវ​ទឹក​ព្រះទ័យ​សប្បាយរីករាយ​ក្រែង ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សុទ្ធា​ជ្រះថ្លារ​របស់លោក ជា ចាន់តូ និង លោកស្រី ដែលជា​និច្ចកាល​តែង​បាន​ជួយ​ជ្រុំ​ជ្រាង និង​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់​ជួយ​កសាង​ដល់​វិស័យ​ព្រះ​សាសនា ក្នុងនោះ​រួមទាំង​វត្ត​ព្រែក​ប្រាំង​ដែរ​។ ហើយ​តាមរយៈ​ការនាំ​ដើម​ពោធិ៍ និង​ដើម​គគីរ​មក​ដាំ​នាពេលនេះ ក៏​ជាការ​រួមចំណែក​មួយផ្នែក​ផងដែរ ក្រៅ​ធ្វើ​ឲ្យ​អារាម​មួយ​នេះ មាន​ម្លប់​កាន់តែ​ត្រជាក់​លាយ​ចម្រុះ​ផ្ទៃ​ពណ៌​បៃតង​នៅទីនេះ នូវបាន​ជួយ​ដល់​ការពារ​ការ​ច្រាំង​ពិសេស​ដើម​ពោធិ៍ សម្រាប់​ការគោរព​ប្រតិបត្តិ​របស់​ពុទ្ធបរិស័ទ​ថែម​ទៀតផង​។

​នៅក្នុង​ឱកាស​នោះ លោក ជា ចាន់តូ បានទូល​សម្ដេចព្រះ​ឧត្ដម​បញ្ញា​ដូង ផង់ ថា​លោក​និង​ភរិយា​នឹង​នាំយក​កូនឈើ​ប្រភេទ​ផ្សេងៗ​ទៀត មក​ដាំ​នៅ​ទី​អារាម​នេះ​បន្ថែមទៀត ដើម្បី​បង្កើន​គម្រប​បៃតង​ឲ្យ​បាន​កាន់តែច្រើន​ទៀត​ឲ្យ​ស​ក្កិ​សមជា​ទីកន្លែង​ស្ងប់ស្ងាត់ សម្រាប់​បំពេញ​ធម៌​សាង​បុណ្យ​តាម​ពុទ្ធឱវាទ​របស់​ព្រះ​សា​មាសា​ពុទ្ធ​។​

​នៅក្នុង​ឱកាស​នោះ លោក ជា ចាន់តូ និង​លោកស្រី​ចូលរួម​ចាប់កុសល​នូវ​បច្ច័យ​ដល់ ការ​សាង​វត្ត​ចំនួន​១០​លាន​រៀល គ្រឿងឧបភោគ បរិភោគ​មួយចំនួន និង​បាន​ចែកជូន​ថវិកា ដល់​លោកយាយ លោកតា ដែល​កំពុងស្នាក់នៅ​បំពេញ​ធម៌ នៅ​អារាម​នេះ​ផងដែរ​៕ ល​