ដើម​ល្មើ​ត្រូវបាន​យូណេស្កូ ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

400
ចែករម្លែក

ដើម​ល្មើ (Date palm)​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជាច្រើន​សតវត្សរ៍​មកហើយ​នៅក្នុង​ការបង្កើត អារ្យធម៌ និង​នាំមក​នូវ​ភាពរុងរឿង​នៅតាម​តំបន់​ក្ដៅ និង​ហួត​នៃ​ពិភព​អារ៉ាប់​។

​ហើយ​ពេលនេះ ដោយសារ​ប្រពៃណី ការអនុវត្ត និង​ការយល់ដឹង​អំពី​តម្លៃ​ព្រមទាំង​សារៈសំខាន របស់​វា ទីបំផុត​វា​ត្រូវបាន​អង្គការ​យូណេស្កូ ចុះបញ្ជី​ទទួលស្គាល់​កាលពី​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ជា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​ដើម​ល្មើ​ដែល​ចាក់ឫស​ជ្រៅ​ទៅក្នុង​ដី ធ្វើឱ្យ​នៅតែ​អាច​លូតលាស់​ល្អ​ក្នុង​អាកាសធាតុ​ហួតហែង និង​ដែលមាន​ផ្លែ​រសជាតិ​ផ្អែម​ឆ្ងាញ់​ពី​ធម្មជាតិ មិន​ត្រឹមតែ​ជា​ប្រភព​ស្បៀងអាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ផងដែរ​។

​យោងតាម​សំណើសុំ​ចុះបញ្ជី​មួយ​ដែល​ដាក់​ដោយ ១៤ ប្រទេស​រួមមាន​បា​រ៉ែ​ន អេ​ហ្ស៊ី​ប ហ្ស៊​កដា​នី កូ​វែ​ត ម៉ូ​រីតា​នី ម៉ូ​រ៉ូ​កូ អូ​ម៉​ង់ ដែនដី​ប៉ា​ឡេ​ស្ទី​ន អា​រ៉ា​ប៊ី​សា​អូឌីត ស៊ូដង់ ទុយ​នី​ស៊ី អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​យេ​ម៉ែន បាន​លើកឡើងថា “​ដើម​ល្មើ​បង្កើត​ប្រភពទឹក​ក្នុង​ដី​នៅតាម​តំបន់​វាល​ខ្សាច់​ដែល សមស្រប​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​។ ជា​លទ្ធផល កត្តា​នេះ​បាន​ជួយ​ដល់​មនុស្សជាតិ​ក្នុងការ តាំង​ទីលំនៅ​យូរអង្វែង ទោះបីជា​អាកាសធាតុ​ក្ដៅ​ហួតហែង​យ៉ាងណាក្ដី​”​។

​យោងតាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (Food and Agriculture Organization) នៃ​អង្គការ សហប្រជាជាតិ​បានឱ្យដឹងថា ដើម​ល្មើ​ប្រហែល​ជាដើម​បង្កបង្កើនផល​ចំណាស់​ជាងគេ​ក្នុង​ពិភព លោក ដោយ​ត្រូវគេ​ដាំ​ដំបូង​នៅ ៤.០០០ ឆ្នាំមុន​គ្រិស្តសករាជ​ក្នុងប្រទេស​អ៊ីរ៉ាក់ ភាគខាងត្បូង​៕ ប្រែ​សម្រួលៈ ខុម​