ដើរ​ឆ្លុះត្រី​ឆ្លុះ​កង្កែប​ពេល​មេឃ​កំពុង​ភ្លៀង​ត្រូវ​រន្ទះបាញ់​ស្លាប់​

892
ចែករម្លែក

(​ព្រៃវែង​) ៖ រន្ទះបាញ់​មិន​រើសមុខ​ទេ​បើ​មិន​ប្រយ័ត្ន ជាក់ស្តែង​បុរស​ម្នាក់​ត្រូវ​រន្ទះ​ឆក់យក​ជីវិត​នៅ​យប់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​ក្នុងពេល​ដើរ​ឆ្លុះត្រី​ឆ្លុះ​កង្កែប​ក្នុង​ស្រែ​ពេល​មេខ​ភ្លៀង​។​

​គ្រោះថ្នាក់​រន្ទះបាញ់​នេះ​ស្ថិតនៅ​ក្នុងភូមិ​ជោ​រ៍​ទី​២ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​ជនរងគ្រោះ​មានឈ្មោះ វ៉ាត ភាព ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ៕sn