ដើរ​ជា​លំ​ហាត់​ដ៏​ល្អ​សម្រាប់​អ្នក​ឈឺក្បាល​ជង្គង់​

1253
ចែករម្លែក
  • 2
    Shares

​ទោះបី​ឈឺក្បាល​ជង្គង់​អាច​បង្ក​ឧបសគ្គ​សម្រាប់​ការដើរ​, តែ​ការដើរ គឺជា​វិធី​ត្រូវបាន​ទូន្មាន​សំដៅ រក្សា​មុខងារ​រាងកាយ និង​បន្ថយ​រោគសញ្ញា របស់​ជំងឺ ។ ប្រសិន​អ្នក​ឈឺក្បាល​ជង្គង់​ដោយសារ រលាក​ឆ្អឹងសន្លាក់​ឬ​មូលហេតុ ផ្សេងៗ​, កុំឱ្យ​រឿង​នោះ​រារាំង​អ្នក​ចាប់ ផ្តើម​ដើរ​ដោយ​ត្រឹមត្រូវ ។​
​ ​
​កម្មវិធី​ដើរ​ទៀងទាត់​អាច បន្ថយ​កម្រិត​រឹង និង​រលាក​របស់​សន្លាក់ គឺ​មិន​ធ្វើឱ្យ​ស្ថានភាព​ឈឺជង្គង់ ប្រែជា ធ្ងន់ធ្ងរ​ឡើយ ។ តាម​មជ្ឈមណ្ឌល គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាម៉េរិក (CDC) ការដើរ​ជា​លំ​ហាត់​ដ៏​សមស្រប​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់ ។ ការដើរ ជា​ផ្នែក​មួយ​នៃ​បែបផែន រស់នៅ ត្រឹម ត្រូវ​, រក្សា​បេះដូង និង​សាច់ដុំ​ឆ្អឹង​រឹងមាំ​, សន្លាក់ឆ្អឹង​ធ្វើ​សកម្មភាព​បាន​ធម្មតា ។​
•
​មូលហេតុ​ការដើរ​ល្អ​សម្រាប់ ក្បាលជង្គង់​របស់​អ្នក​

​សន្លាក់​ជង្គង់​ត្រូវបាន​បង្កើត ឡើង​ដោយ​ឆ្អឹង និង​ឆ្អឹងខ្ចី ។ ឆ្អឹងខ្ចី មិន​ត្រូវបាន​ចិញ្ចឹម​ថែទាំ ដោយ​ប្រភព បូម​ឈាម​ពី​បេះដូង​, វា​ផ្អែកទៅលើ ជីវជាតិ​ពី​ទឹករំអិល​ពិសេស​មួយ ។ ចលនា​សន្លាក់​ជា​វិធី​ដើម្បី​ធានា​ឆ្អឹងខ្ចី ឱ្យបាន​នូវ​សារធាតុ​ចាំបាច់ ។ ប្រសិន ចាប់អារម្មណ៍​, អ្នក​អាច​សង្កេតឃើញថា សន្លាក់​ទាំងឡាយ​របស់​អ្នក​ច្រើន​ត្រូវ​រឹង និង​ឈឺ​នៅពេល​ព្រឹក ឬ​ក្រោយពេល អ្នក​អង្គុយ​យូរ​ដោយ​គ្មាន​សកម្មភាព ។ ដោយ​វិធី​ចលនា​សន្លាក់​, អ្នក​ជួយ​ឱ្យ មុខងារ​របស់​វា​មាន​សកម្មភាព​ស្ថិរភាព និង​រឹងមាំ​ជាង ។​
​ ​•
​តើ​គួរ​ដើរ​ឬទេ ពេល​កំពុង ឈឺក្បាល​ជង្គង់​?

​ប្រសិន​អ្នក​ឈឺ​នៅ​កម្រិត ស្រាល​ដល់​មធ្យម ដោយសារ​រលាក​ឆ្អឹង សន្លាក់​,​ដើរ​និង​ហាត់ប្រាណ នឹង​ជួយប្រមូល​ជាតិ​រំអិល​សន្លាក់ និង​ធ្វើឱ្យ សន្លាក់​រអិល​ល្អ ។ អ្នក​គួរ​ដើរ និង​ហាត់ លំ​ហាត់​បន្លាស់​ទី​សន្លាក់​ជង្គង់ ។ អ្នកនឹង ឃើញថា អារម្មណ៍​ឈឺ​, តឹងរ៉ឹង និង នឿយហត់ ត្រូវបាន​កែប្រែ​ប្រសើរឡើង ច្រើន ។​
​ ​
​ប្រសិន​ឈឺ​នៅ​កម្រិត​ល្មម​ដល់ ធ្ងន់​បន្តិច មុនពេល​ដើរ ចូរ​នឹងនរ​ដើរ ក្នុង​កំណាត់​ផ្លូវ​ខ្លីៗ ជាមួយនឹង​ល្បឿន ល្មម ឬ​សា​កលំ​ហាត់​ក្រោម​ទឹក ។ ប្រសិន ស្ថានភាព​ឈឺ​នៅតែ​ធ្ងន់ធ្ងរ នោះ​ត្រូវ ផ្អាក​ភ្លាម ព្រោះ​នោះ​ជា​សញ្ញា​របស់ រលាក ឬ​របួស​សន្លាក់​ត្រូវ​ព្យាបាល ។​
​ ​
​ប្រសិន​ក្រោយពេល​ដើរ​ឬ​រត់ ត្រូវ​ឈឺ​នោះ គួរ​ផ្អាក​មួយថ្ងៃ និង​ហាត់ ប្រាណ​ស្រាលៗ​ជាង ឬ​ហា​ត់លំ​ហាត់ មិន​បង្ក​សម្ពាធ​លើ​សន្លាក់ ដូចជា​ធាក់​កង់ ឬ​ហែល​ទឹក ៕ ប្រែសម្រួល: រតនៈ