ដើរ​បាញ់​សត្វ​ពេលយប់​ប្រទះឃើញ​ខ្មោច​ចង ក ធ្លាក់​ស្តា​ក ភ័យ​ស្ទើរ​លស់​ព្រលឹង​

1865
ចែករម្លែក

​ដោយៈ​ចាន់តូ​ / ​ភ្នំពេញៈ បុរស​២​នាក់​បងប្អូន​ដើរ​បរបាញ់​សត្វ​ពេលយប់ ប្រទះឃើញ បុរស​ម្នាក់ ចងក សម្លាប់ខ្លួន នៅលើ​ដើមឈើ​ធ្លាក់​ស្តា​កនៅ​វាលស្រែ​ភ័យ​ស្ទើរ​លស់​ព្រលឹង បង្ករ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៨ នៅក្រោយ​សាលាសង្កាត់​ជើងឯក ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សព​បុរស​ដែល​ចង ក ឈ្មោះ កែម ឆៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​ស៊ិន​ទ្រី ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ មាន​ប្រពន្ធ​ឈ្មោះ ប៉ក់ សិលា អាយុ​២៤​ឆ្នាំ និង​មាន​កូនស្រី​ម្នាក់ អាយុ​៦​ឆ្នាំ​។​

​បើតាម​សម្តី​អ្នកដើរ​បរបាញ់​សត្វ​នៅពេល​យប់​ឈ្មោះ គីម មុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​របប កម្មករ រោងចក្រ ស្នាក់​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ បានអោយដឹងថា មុន​ពេលដែល​ប្រទះឃើញ សព​បុរស​ខាងលើ គឺ​រូបគាត់​មាន​គ្នា​២​ពីរ​នាក់ បងប្អូន​របស់គាត់ បាន​ដើររក​បរបាញ់​សត្វ នៅ​ម្តុំ​វាលស្រែ ខាងក្រោយ សាលាសង្កាត់​ជើងឯក ខណៈ​ពួកគាត់​ដើរមក​ដល់ ក្រោម​ដើម​បាន​បញ្ចាំង​ពិល ឆ្លុះ​មើល​រក​សត្វ ស្រាប់តែ វ៉ា​ក់​អឺ និង​បុរស​ម្នាក់​ចង ក សម្លាប់ខ្លួន​ធ្លាក់​ស្តា​ក​នៅលើ​ដើមឈើ ធ្បើ​ឲ្យ​ពួកគាត់​ភ័យ​ស្ទើរ​លស់​ព្រលឹង រត់​យកតែ​អាយុ​រៀងៗ​ខ្លួន មកដល់​ផ្ទះ​ទើប​រាយ​ការ​ប្រាប់​សមត្ថកិច្ច ។ សព​បុរស​ខាងលើ ចងក និង​ខ្សែ​រលី​ឡុង​ដោយមាន​ដែក​ទំ​ពួក​ភ្ជាប់​ជាមួយ​ផុត​ជើង ពី​ដី ប្រហែល ១​ម៉ែត្រ​កន្លះ ស្លាប់បាត់​បង់ជីវិត​ដោយសារ​ចាញ់ល្បិច​គេ​បោក​បញ្ឆោត​បាត់អស់​ម៉ូតូ​១​គ្រឿង​ហើយ ត្រូវបាន​ប្រពន្ធ​លែង​មុនពេល​កើតហេតុ​សុំ​រួមរស់​និង​គ្នា​វិញ​តែ​ប្រពន្ធ​មិន​ព្រម​ទើបរ​ត់ទៅ​ចង ក សម្លាប់ខ្លួន​លើ​ដើមឈើ​បន្សល់​បណ្ដាំ​១​សន្លឹក​នៅជាប់​ខ្លួន ។​

​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដោយ​យក​ខ្សែ​មក​ហ៊ុម​ព​ទ្ធ័​ជុំវិញ​កន្លែងកើតហេតុ​ដើម្បី​រងចាំ ព្រឹក​ឡើង​ទើប​ទាក់ទង​ទៅ ជំនាញ់​កោសល​វិ​ច្ឆ័​យ អោយ​ចុះមក​ពិនិត្យ សាកសព តើ​ថា ជា​ករណី​អ្វី​អោយ​ពិតប្រាកដ និង​ស្វែងរក​សាច់ញាតិ ៕​

ដើរបាញ់សត្វពេលយប់ប្រទះឃើញខ្មោចចង ក ធ្លាក់ស្តាក ភ័យស្ទើរលស់ព្រលឹងដោយៈចាន់តូភ្នំពេញៈ​ បុរស​​២នាក់បងប្អូនដើរបរបាញ់​សត្វពេលយប់​ ប្រទះ​ឃើញ​ បុរសម្នាក់ ចង​ក សម្លាប់​ខ្លួន​ នៅលើដើមឈើធ្លាក់ស្តាក​នៅ​វាលស្រែ​ភ័យស្ទើរលស់ព្រលឹង បង្ករ​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១២និង​២០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៨​ នៅ​ក្រោយ​សាលា​សង្កាត់​ជើង​ឯក​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។សពបុរសដែលចង ក ឈ្មោះ កែម ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាកម្មករស៊ិនទ្រី ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មានប្រពន្ធឈ្មោះ ប៉ក់ សិលា អាយុ២៤ឆ្នាំ និងមានកូនស្រីម្នាក់ អាយុ៦ឆ្នាំ។បើតាមសម្តី​អ្នកដើរបរបាញ់សត្វនៅពេលយប់ឈ្មោះ​ គីម​ មុន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបប​ កម្មករ​ រោងចក្រ​ ស្នាក់​ភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បានអោយដឹងថា​ មុន​ពេលដែល​ប្រទះ​ឃើញ​ សព​បុរស​ខាង​លើ​ គឺ​រូប​គាត់​មានគ្នា​២ពីរ​នាក់​ បងប្អូន​របស់​គាត់​ បានដើរ​រកបរបាញ់​សត្វ​ នៅ​ម្តុំ​វាល​ស្រែ​ ខាង​ក្រោយ​ សាលា​សង្កាត់​ជើង​ឯក​ ខណៈពួកគាត់​ដើរ​មក​ដល់​ ក្រោម​ដើម​បាន​បញ្ចាំង​ពិល​ ឆ្លុះ​មើលរកសត្វ​ ស្រាប់​តែ​ វ៉ាក់អឺ និងបុរសម្នាក់ចង ក សម្លាប់ខ្លួនធ្លាក់ស្តាកនៅលើដើមឈើ ធ្បើឲ្យពួកគាត់ភ័យស្ទើរលស់ព្រលឹង រត់យកតែអាយុរៀងៗខ្លួន មកដល់ផ្ទះទើបរាយការប្រាប់សមត្ថកិច្ច ។ សពបុរស​ខាងលើ​ ចង​ក និង​ខ្សែរលីឡុងដោយមានដែកទំពួកភ្ជាប់ជាមួយ​ផុតជើង​ ពីដី​ ប្រហែល​ ១ម៉ែត្រ​កន្លះ​ ស្លាប់បាត់​បង់ជីវិតដោយសារចាញ់ល្បិចគេបោកបញ្ឆោតបាត់អស់ម៉ូតូ១គ្រឿងហើយ ត្រូវបានប្រពន្ធលែងមុនពេលកើតហេតុសុំរួមរស់និងគ្នាវិញតែប្រពន្ធមិនព្រមទើបរត់ទៅចង ក សម្លាប់ខ្លួនលើដើមឈើបន្សល់បណ្ដាំ១សន្លឹកនៅជាប់ខ្លួន ។​សមត្ថកិច្ច​បានចុះទៅដល់​កន្លែង​កើតហេតុ​ដោយ​យក​ខ្សែ​មកហ៊ុមពទ្ធ័​ជុំ​វិញ​កន្លែង​កើតហេតុ​ដើម្បី​រងចាំ​ ព្រឹក​ឡើង​ទើប​ទាក់ទង​ទៅ​ ជំនាញ់​កោសលវិច័្ឆយ​ អោយ​ចុះ​មកពិនិត្យ​ សាក​សព​ តើថា​ ជាករណី​អ្វី​អោយ​ពិតប្រាកដ​ និងស្វែងរកសាច់ញាតិ ៕

Posted by Rasmei Kampuchea Daily on Friday, March 9, 2018