ដេក​ស្រាត​ថតរូប​ក្បែរ​គ្រោងឆ្អឹង​សព​ឪពុក​ដើម្បី​សម្រេច​ប្រាថ្នា​មួយ​លទ្ធផល​រង​ថ្កោល ទោស​យ៉ាង​ចាស់ដៃ​

223
ចែករម្លែក
  • 1
    Share

​វិចិត្រក​ជនជាតិ​ចិន ម្នាក់​បាន​បង្កឱ្យមាន​ភា​ព​ចម្រូងចម្រាស​យ៉ាងខ្លាំង បន្ទាប់ពី​បង្ហោះ រូបថត​ខ្លួន​ដេក​ក្បែរ​គ្រោងឆ្អឹង​សព​ឪពុក​ក្រោយ​គាស់​ពី​ផ្នូរ​។
​ ​
វិចិត្រករ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន មានឈ្មោះ ស៊ី​យ័ន ជូ​លី (Siyuan Zhuji) វ័យ ៣៣ ឆ្នាំ​រូបនេះ​បានគាស់​ផ្នូរ​របស់​ឪពុក​ខ្លួន ហើយ​បាន​យក​ឆ្អឹង​មក​តម្រៀប​ផ្គុំ​ចេញ​ជា​រូបរាង រួច​ដេក​ស្រាត​ននលគក​ក្បែរ​ឆ្អឹង​ដើម្បី​ថតរូប​កាលពី​ចុងខែ​មីនា កន្លងទៅ​។
​ ​
គាត់​បាន​បង្ហោះ​រូប​ទាំងនេះ​នៅលើ​គេហទំព័រ Artand និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន Weibo កាលពី​ថ្ងៃ​សៅរ៍ ទី​៦ ខែមេសា មួយ​បន្ទាប់ពី​សែន ឆេង​ម៉េង (Tomb-Sweeping Day)​។
​ ​
រូបថត​ទាំងនេះ​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​ព្រោងព្រាត ហើយ​មហាជន​បាន ថ្កោលទោស​ខ្លាំងៗ​ថា “​ទង្វើ​បែបនេះ​ជាការ​ប្រមាថ​អ្នកស្លាប់ និង​ឥត​កេរ្តិ៍ខ្មាស​”​។
​ ​
​ទោះជា​យ៉ាងណា វិចិត្រករ​ខាងលើ​ដែលមាន​ឈ្មោះ​ពិតប្រាកដ ស៊ី លូ​លូ (Si Lulu) បញ្ជាក់ថា ឪពុក​របស់គាត់​ស្លាប់​ដោយសារ​មហារីក​ថ្លើម​តាំងពី​គាត់​មាន​អាយុ ៣ ឆ្នាំ ហើយ​គាត់​មាន​ក្ដី​ប្រាថ្នា​ចង់​ថតរូប​ជាមួយ​គ្រោងឆ្អឹង​សព​ឪពុក​គាត់​យូរណាស់​មកហើយ ហើយ​ពេលនេះ​គាត់​ធ្វើបាន​សម្រេច​ហើយ​៕ ប្រែ​សម្រួលៈ ខុម