ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ក្នុង​ខេត្តបាត់ដំបង​សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ​២០២០​មានការ​ឡើងថ្លៃ​តិចតួច​ពី​តម្លៃ​មូលដ្ឋាន​

154
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ងុ​មាន​រៀបចំ​ពិធី​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ក្នុង​ខេត្តបាត់ដំបង​សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ​២០២០​ មានតែ​ផ្សារ​តាម​ស្រុក​ចំនួន​១០​ និង​ក្រុង​បាត់ដំបង ​(​ផ្សារ​តូច​មួយ​)​។ ចំណែក​ផ្សារ​ធំៗ​ក្នុង​ក្រុង​សុទ្ធតែ​ដាក់​ជា​ផ្សារ​វិនិយោគ​អស់ហើយ​​ក្រោម​អធិបតីភាព​លោក​ហឿន សុគន្ធ​អភិ​បាល​រង​ខេត្ត​តំណាង​លោក​ ងួន រត​នៈ ​អភិ​
​បាល​ខេត្ត តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​ស៊ឺ សំណាង​អនុប្រធាន​មន្ទីរ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត តំណាង​សាខា​ពន្ធដារ​ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​។​

គួរ​បញ្ជាក់ថា​ផ្សារ​ធំៗ​មានដូចជា​ផ្សារណាត់​(​ផ្សារ​ធំ​) ផ្សារលើ​(​ផ្សារ​អប្សរា​)​ផ្សារ​ថ្មី​(​ផ្សារ​១៣
​មករា​)​ផ្សា​របឹង​ឈូក​និង​ផ្សារ​មួយចំនួនទៀត​នៅក្នុង​ទី​រួម​ក្រុង​សុទ្ធតែ​ដាក់​ជា​ផ្សារ​វិនិយោគ​អស់ហើយ​មិនមាន​ការដាក់​ដេញថ្លៃ​ទេ​។​ចំណែក​ផ្សារ​ដែល​ដាក់​ដេញថ្លៃ​មានតែ​ផ្សារ​តាម​ស្រុក​ជាង​១០​និង​ផ្សារ​តូច​មួយ​របស់​ក្រុង​បាត់ដំបង​(​ផ្សារ​ពាម​ឯក​)​។​ឯកា​រដាក៎​ដេញថ្លៃ​គឺ​មានតែ​ម្ចាស់​ភាស៊ី​ចាស់ៗ​គ្មាន​ការប្រកួតប្រជែង​គ្នា​ទេ​។​ការដាក់​ដេញថ្លៃ​លើស​តម្លៃ​មួលដ្ឋាន​តែ​តិចតួច​មិនសូវ​អ្នកណា​ឡើងថ្លៃ​ច្រើន​នោះទេ​។​

លោក​ ហឿន សុគន្ធ​ អភិបាលរង​ខេត្ត​បាន​​ធ្វើការ​បូកសរុប​ថា​តម្លៃ​ដាក់ឱ្យ​ដេញថ្លៃ​ជា​មូល​
​ដ្ឋា​ន​នៅតាម​ស្រុក​នីមួយៗ​គឺមាន​ការឡើង​ថ្លៃ​ដែរ​ប៉ុន្តែ​មិនជា​ឡើង​ខ្ពស់​ច្រើន​ទេ​ហើយ​ស្រុក​ខ្លះ​និង​ក្រុង​មានតែ​អ្នកដេញថ្លៃ​តែ​ម្នាក់​គត់​គឺ​ឡើង​តិចតួច​ប៉ុណ្ណោះ​។​

លោក​អភិបាលរង​ក៍បាន​សំណូមពរ​សុំឱ្យ​អាជ្ញាធរ​ស្រុក​និង​មេ​ភាស៊ី​ផ្សារ​គិតគូរ​ពី​បញ្ហា​អនាម័យ​ជាធំ​សំខាន់​បញ្ហា​សម្រាម​ ដែលជា​បញ្ហា​ប្រឈម​ហើយ​ស្រុក​នីមួយៗ ​ត្រូវ​ម្ចាស់​ការរក​ដី​ធ្វើជា​កន្លែង​សម្រាប់​ដាក់​សម្រាម​ និង​ត្រូវ​ផាកពិន័យ​ចំពោះ​ជន​ណា​ ដែល​យក​សម្រាម​ទៅ​បោះចោល​ផ្តេ​ស​ផ្តេ​ស​ខុសពី​កន្លែង ​ដែល​អាជ្ញាធរ​កំណត់​ព្រោះ​អាជ្ញា​ធរ​ស្រុក​នីមួយៗ​បានធ្វើការ​ផ្សព្វផ្សាយ​ជាច្រើន​ឆ្នាំ​មកហើយ​ មិនត្រូវ​អត់ឱន​ឱ្យ​ទៀត​ទេ​៕B/