ដេវីដ ដឺ ហ្គៀ គឺជា​វីរបុរស​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

1409
ចែករម្លែក

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅសល់​គ្នា​ត្រឹមតែ​១០​នាក់ ហើយ​ព្យាយាម​ទប់ ដើម្បី​រក្សា​ស្ថិតិ​ឈ្នះ ពីរ​ប្រកួត​ជាប់​គ្នា ចាប់តាំងពី​ត្រូវ​ក្រុម Tottenham យកឈ្នះ​៣-០ នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​ ​
​ ​
​ពួកគេ​ស្ថិតក្នុង​ដំណាក់កាល​ទាល់ច្រក ប៉ុន្តែ​នេះ​គឺជា​ពេលវេលា​កីឡាករ​ដែល​ហៅ​ខ្លួនឯង​ថា ជា​កីឡាករ​ឆ្នើម​ក្នុង​ពិភពលោក​នោះ​ត្រូវ​បញ្ជាក់​ពី​ភាពខ្លាំង​របស់ខ្លួន​។​
​ ​
​នេះ​មិនមែនជា​លើក​ទី​១​ទេ ដេវីដ ដឹ ហ្គៀ (David de Gea) គឺជា​អ្នកកំណត់​រវាង​៣​ពិន្ទុ​និង​១​ពិន្ទុ សម្រាប់​ក្រុម​យូ​ណាយ​ធី​ត​។ ដោយ​ផ្តួលខ្លួន​ទៅខាង​ឆ្វេង​និង​ប្រើ​ដៃ​ដ៏​រឹងមាំ​ទាំងពីរ​របស់ខ្លួន​អ្នកចាំទី រូបនេះ​បាន​សង្គ្រោះ​បាល់​នៅ​នាទី​ចុង​ម៉ោង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Watford ។

តើ​ក្រុម​យូ​ណាយ​ធី​ត​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​គ្មាន​វត្តមាន​អ្នកចាំទី​អេ​ស្ប៉ា​ញ​រូបនេះ ដែល​ស្ទើរតែ​ត្រូវបាន​លក់​ទៅ​ឲ្យ​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) កាលពី​ឆ្នាំ​២០១៥​នោះ​?
​ ​
​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) បាន​អះអាងថា “​ដេវីដ ដឺ ហ្គៀ ជួយ​ក្រុម​រកបាន​ពិន្ទុ​ច្រើនជាង អ្នកចាំទី​ណាៗ​ទាំងអស់​នៅលើ​ពិភពលោក​។ គាត់​គឺជា​កីឡាករ​ឆ្នើម​បំផុត​។ វា​ពិតជា​ពិបាក​នឹង ជំទាស់​”​។​
​ ​
​ក្នុងចំណោម​អ្នកផ្តល់​ការសរសើរ​ចំពោះ ដឺ ហ្គៀ បន្ទាប់ពី​ជ័យជម្នះ​នេះ ក៏មាន​កីឡាករ​របស់​ក្រុម Watford ផងដែរ​គឺ​កីឡាករ បេន ហ្វូ​ស​ទ័​រ (Ben Foster) ។​
​ ​
​បេន ហ្វូ​ស​ទ័​រ បាន​និយាយថា “​ដឹ ហ្គៀ គឺជា​កីឡាករ​ដែលមាន​ទេពកោសល្យ​ពី​ធម្មជាតិ ។ អ្នក​ពិតជា​មិន​ធ្លាប់​បានឃើញ​។ គាត់​គឺជា ម៉េ​ស​ស៊ី ក្នុងការ​ស ង្គ្រោះ​បាល់​។​គាត់​ធ្វើបាន​គ្រប់ ពេល​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David De Gea)