ដេវីដ ដឺ ហ្គៀ ផូ​ល ប៉ុក​បា និង រ៉ូ​ម៉េ​លូ លូ​កា​គុ នឹង​ពិចារណា​ពី​អនាគត​ប្រសិនបើ​យូ​ណាយ​ធី​ត​មិន បាន​លេង​ឆេ​ម​ពាន​លី​ក​

170
ចែករម្លែក

កីឡាករ​សំខាន់ៗ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដូចជា​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David de Gea) ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) និង រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) នឹង​ពិចារណា​ពី​អនាគត​របស់ខ្លួន​ប្រសិនបើ​ក្រុម​នេះ​ខកខាន​មិនបាន​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន លី​កនៅ​ឆ្នាំក្រោយ​។​

​បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Everton ៤-០ យ៉ាង​អាម៉ាស់​កាលពី​ថ្ងៃអាទិត្យ ក្រុម​យូ​ណាយ​ធី​ត​ត្រូវធ្វើ ការងារ​ធ្ងន់ធ្ងរ​ទៀត ដើម្បី​ស្វែងរក​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​៤​នៅ​រដូវ​កាល​នេះ​។

​កីឡាករ​បី​រូបនេះ​អាច​នឹង​ស្វែងរក​ឱកាស​លេង​នៅ​ក្លឹប​ផ្សេង​នៅ​រដូវ​កាល​ក្រោយ ប្រសិនបើ​យូ​ណាយ ធី​តខក​ខានមិនបាន​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​គេ​ដឹងថា មានការ​ចរចា​រវាង ដឺ ហ្គៀ ដែល​នឹង​ផុត​កិច្ចសន្យា​នៅ​ដំណាច់​រដូវ​កាល​នេះ ប៉ុន្តែ​ក្លឹប យូ​ណាយ​ធី​ត​មាន​ជម្រើស​ពន្យារ​បន្ថែម​មួយឆ្នាំ​ទៀត ហើយ​ក្លឹប​នេះ​មានបំណង​ចង់​ធ្វើ​ឲ្យ​អ្នកចាំទី រូបនេះ​ក្លាយជា​កីឡាករ​ដែល​ប្រាក់​ឈ្នួល​ខ្ពស់​ដូចជា​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ផងដែរ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ ប៉ុក​បា គឺជា​គោលដៅ​របស់​ក្លឹប Real Madrid នៅ​រដូវក្តៅ​នេះ ហើយ​កីឡាករ​រូបនេះ​បាន​សារ​ភាពជា​ចំហ​រថា វា​គឺជា​សុបិន​របស់ខ្លួន​ដែល​ចង់​លេង​ក្រោម ការដឹកនាំ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នៅ​ពហុកីឡាដ្ឋាន Bernabeu ។​
​ ​
​កីឡាករ​ជើងឯក​វើ​ល​ខាប់​រូបនេះ​ស្ថិតក្នុង​បញ្ជី​គោលដៅ​ដែល​លោក ហ្ស៊ី​ដាន ចង់​ផ្ទេរ​នៅ​រដូវក្តៅ​នេះ ហើយ​ក្លឹប Real Madrid​គ្រោង​នឹង​សាកល្បង​ទឹកចិត្ត​របស់​យូ​ណាយ​ធី​ត​នៅពេល​រដូវ​កាល ទិញដូរ​កីឡាករ​បើកទ្វារ​។​
​ ​
លូ​កា​គុ ក៏​លេង​ក្លាយជា​កីឡាករ​ជាទី​ពេញចិត្ត​ផងដែរ​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​ធ្វើបាន​ល្អ​អំឡុង ការបង្ហាញ​មុខ​នៅ​រដូវ​កាល​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David de Gea) រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)