ដេវីដ បេ​ក​ខេ​ម ផ្តោត​គោលដៅ​លើ​ខ្សែការពារ​ចាស់វស្សា អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ​

720
ចែករម្លែក

​តាម​ព័ត៌មាន​ថា ដេវីដ បេ​ក​ខេ​ម (David Beckham) ចង់​នាំយក​ខ្សែការពារ​ចាស់វស្សា អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ (Antonio Valencia) មក​ចូលរួម​ជាមួយ​ក្រុម Inter Miami ថ្មី​របស់ខ្លួន​។

​កីឡាករ​អន្តរជាតិ​អេក្វាទ័រ​រូបនេះ​ពាក់អាវ​លេខ​៧​នៅ​ពហុកីឡាដ្ឋាន Old Trafford ដូច បេ​ក​ខេ​ម ដែរ ហើយ​នៅពេលនេះ វ៉ា​ឡេ​ន​សៀ អាច​នឹង​ទៅតាម ដើម្បី​ចូលរួម​លេង​នៅ សហរដ្ឋអាមេរិក​។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​ចប់​កិច្ចសន្យា​អស់ហើយ​បន្ទាប់ពី​យូ​ណាយ ធី​ត​មិន​បន្ត​កិច្ចសន្យា ហើយ​ចង់​លេង​ពីរ​ឬ​បី​ឆ្នាំ​ទៀត​។

​ថ្មីៗ​នេះ បេ​ក​ខេ​ម បើក​ក្លឹប​ថ្មី​របស់ខ្លួន ហើយ​ក្រុម Inter Miami នៅពេលនេះ​កំពុង​ជ្រើស រើស​កីឡាករ​នៅ​មុនពេល​បង្ហាញមុខ​លើកដំបូង​នៅ​ក្របខណ្ឌ MLS នៅ​ឆ្នាំក្រោយ​។

​វ៉ា​ឡេ​ន​សៀ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera) និង ជែ​ម​ស៍ វី​ល​សិន (James Wilson) ស្ថិតក្នុង​ចំណោម​កីឡាករ ១៥​រូប​ដែល​ត្រូវ​ចាក​ចេញពី​យូ​ណាយ​ធី​ត​។

​ហឺ​រ៉េ​រ៉ា នឹងចូលរួម​ជាមួយ​ក្លឹប Paris Saint Germain ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ ស្របពេល យូ​ណាយ​ធី​ត​សម្រេច​មិន​បន្ត​កិច្ចសន្យា​ដល់​កីឡាករ​ទាំងអស់នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ