ដេវីដ ម៉​យ ត្រៀម​វិលត្រឡប់​មកកាន់ Everton ប្រសិនបើ ម៉ា​កូ ស៊ី​ល​វ៉ា ត្រូវបណ្តេញ​

207
ចែករម្លែក

​លោក ដេវីដ ម៉​យ (David Moyes) កំពុង​រង់ចាំ​ឱកាស ដើម្បី​វិលត្រឡប់​ទៅកាន់​ក្លឹប Everton វិញ នៅពេលណា​គ្រូបង្វឹក​បច្ចុប្បន្ន​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) បញ្ចប់​ការងារ​ជា​អ្នកចាត់ការ នៅ​ក្លឹប​នេះ​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មើលទៅ​ដូចជា​បុរស​ខូចចិត្ត​ម្នាក់​កាលពី​រាត្រី​ថ្ងៃ​ពុធ បន្ទាប់ពី​ក្រុម​របស់លោក​ប្រកួត​ចាញ់​ក្រុម Liverpool ៥-២ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម Everton មិន​សប្បាយចិត្ត​។​

​លោក ម៉​យ ដែល​ត្រៀម​ចាប់ផ្តើម​ធ្វើការ​ងារ​ភ្លាមៗ​នោះ អាច​នឹង​នាំយក​អតីត​កីឡាករ​ដ៏​មានប្រជាប្រិយភាព​ដូចជា ធី​ម ខេ​ហ៊ីល (Tim Cahill) ជា​ផ្នែក​នៃ​ក្រុម​បង្វឹក​របស់ លោក​ធ្លាប់​ដឹកនាំ​ក្រុម Everton រយៈពេល​១១​ឆ្នាំ ចាប់ពី​ខែមីនា​ឆ្នាំ​២០០២ ដល់​ខែឧសភា ២០១៣​។​
​ ​
ក្លឹប Everton បានរៀបចំ​ផែនការ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ ហើយ​ពួកគេ​បាន​ធ្លាក់​ទៅ​បាត​តារាង​។​
​ ​
​លោក ស៊ី​ល​វ៉ា ប្រឈមមុខ​នឹង​សំណួរ​ច្រើន​ជុំវិញ​អនាគត​របស់លោក កាលពី​ខែ​កន្លងទៅ ប៉ុន្តែ​ក្នុង​សន្និសីទ​លើក​ទី​៥​នេះ លោក​បានផ្តល់​ចម្លើយ​ដូច​លើក​មុន​ដែរ នៅពេល​សួរនាំ​ថា តើ​លោក​អាច​នឹង​បន្តការងារ​ទៀត​ឬ​យ៉ាងណា​។​
​ ​
​លោក ស៊ី​ល​វ៉ា បាន​និយាយថា “​ខ្ញុំ​មិនមែនជា​អ្នក​ដែល​ត្រូវ​និយាយ​ពី​ស្ថានភាព​នោះទេ​។ ខ្ញុំ​មិនអាច​ឆ្លើយ​ជូន​អ្នក​នោះទេ​។ ចាប់តាំងពី​ខ្ញុំ​ចូលរួម​ជាមួយ​ក្លឹប​នេះ និង​រហូតដល់​ថ្ងៃ​ចុងក្រោយ ខ្ញុំ​នៅទីនេះ ខ្ញុំ​តែង​តែង​បំពេញ​វិជ្ជាជីវៈ​១០០​ភាគរយ​និង​ព្យាយាម​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ដេវីដ ម៉​យ (David Moyes) និង​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva)