ដេវីដ ល្វី​ស​: ឆេ​ល​ស៊ី​មានឱកាស​ច្រើន​ក្នុងការ​ប្រជែង​យកពាន​ទាំង​បួន​ក្របខណ្ឌ​

927
ចែករម្លែក

​ដេវីដ ល្វី​ស (David Luiz) ជឿថា ក្រុម​ឆេ​ល​ស៊ី​មាន​សត​ម្ថ​ភាព​ប្រជែង​យកពាន ទាំង​បួន​ក្របខណ្ឌ​ប្រកួត​។ ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ទទួលស្គាល់ថា ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ស្ថិតក្នុង​ទម្រង់​លេង​ល្អ​នៅ​រដូវ​កាល​នេះ ពីព្រោះ​ពួកគេ​បានបង្ហាញ រួចហើយ​ថា ពួកគេ​អាច​យកឈ្នះ​គូប្រកួត​ដោយ​មិនបាច់​មាន​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ។​

​ការធ្លាក់ចុះ​ទម្រង់​លេង​ពាក់កណ្តាល​រដូវ​កាល​បូករួម​ភាពចម្រូងចម្រាស​ក្រោម​ការដឹកនាំ​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ធ្វើ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​បាត់បង់​ទំនុកចិត្ត កាលពី​រដូវ​កាល​មុន​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ចាប់ផ្តើម​ស្តារ​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​ឡើងវិញ នៅពេល​ពួកគេ បានបញ្ជាក់​តាមរយៈ​ការយក​ឈ្នះ​ក្រុម Burnley ៤-០ កាលពី​ថ្ងៃអាទិត្យ​ដែល​ធ្វើ​ឲ្យ​ពួកគេ ក្លាយជា​ក្រុម​ប្រជែង​យក​តំណែង​ជើងឯក​។​

​ខ្សែបម្រើ​ស្លាប វី​ល​លៀន ដែល​ធ្លាប់​សុំ​ចាក​ចេញពី​ឆេ​ល​ស៊ី ប្រសិនបើ​លោក កុន​តេ បន្ត​នៅ​ដឹកនាំ​នោះ បាន​វិលត្រឡប់​ទៅរក​ទម្រង់​លេង​ល្អ​របស់ខ្លួន​វិញ​ហើយ​។

​ចំណែក​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ចាប់ផ្តើម​បង្កើត​ភាពស៊ីសង្វាក់ របស់ខ្លួន​បណ្តើរៗ ស្របពេល រ៉ូ​ស បា​ឃ្លី (Ross Barkley) និង រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក (Ruben Loftus Cheek) បាន​បន្ថែម​កម្លាំង​ប្រយុទ្ធ​ក្នុង​ក្រុម​ឆេ​ល​ស៊ី​ផងដែរ​។​
​ ​
​ល្វី​ស បាន​និយាយថា “​យើង​មាន​កីឡាករ​សំខាន់ៗ​ច្រើន​នៅទីនេះ មិន​គ្រាន់តែ ហា​ហ្សា​ដ ទេ​។ យើង​បាត់បង់ ផេ​ដ្រូ (Pedro) តាំងពី​ដើមទី​ប៉ុន្តែ​យើង​នៅតែ​ឈ្នះ​ការប្រកួត​នេះ​ដោយសារ តែ​កីឡាករ​ទាំងអស់​។ នេះ​គឺជា​ក្លឹប​ធំ​។ យើង​មិនអាច​លេង​តែ​១១​នាក់​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដេវីដ ល្វី​ស (David Luiz)