ដេវីដ ល្វី​ស មាន​តួនាទី​សំខាន់​ជាមួយ​ឆេ​ល​ស៊ី​ក្រោម​ការដឹកនាំ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី​

646
ចែករម្លែក

​ខ្សែការពារ ដេវីដ ល្វី​ស (David Luiz) ត្រូវបាន​ធានាថា ខ្លួន​មាន​អនាគត​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។​ ​
​ ​
​ខ្សែការពារ​ប្រេ​ស៊ី​ល​រូបនេះ​ទទួលបាន​ការកោតសរសើ​រ​ពី​លោក សារី បន្ទាប់ពី​បង្ហាញមុខ លើកដំបូង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ចាប់តាំងពី​ថ្ងៃទី​៥​ខែកុម្ភៈ​មក​ខណៈ​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី យកឈ្នះ​ក្រុម Huddersfield ៣-០ កាលពី​យប់​ថ្ងៃ​សៅរ៍​។​
​ ​
​បញ្ហា​របួស​និង​ទំនាក់ទំនង​មិនល្អ​ជាមួយ​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ស្ទើរតែ​ធ្វើ​ឲ្យ ល្វី​ស បញ្ចប់​អាជីព​នៅ​ក្លិប​ឆេ​ល​ស៊ី​។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ចាប់ផ្តើម​វិលត្រឡប់​ទៅរក​ទម្រង់​ដើម​វិញ​ហើយ​មាន​តួនាទី​សំខាន់ ក្នុង​ក្រុម​។​
​ ​
​លោក សារី បាន​និយាយថា “​ខ្ញុំ​មិនដឹង​អំពី​អ្វីដែល​បានកើត​ឡើង​កាលពី​អតីតកាល​ទេ ប៉ុន្តែ​នៅពេលនេះ គាត់​មាន​ឱកាសល្អ​។ យើង​ត្រូវតែ​បន្ត​ដូច​យើង​កំពុង​ធ្វើ​នៅពេលនេះ​”​។​
​ ​
​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​អះអាងថា ល្វី​ស អាច​សម្រប​ខ្លួន​ជាមួយ​ទម្រង់​លេង​ខ្សែការពារ​៤ របស់លោក​។ លោក​បាន​បន្ថែមថា “​ខ្ញុំ​មិន​ជឿថា ល្វី​ស អាច​លេង​តែ​ទម្រង់​ខ្សែការពារ​បី​។ ប្រសិនបើ​អ្នកជា​ខ្សែការពារ​ល្អ អ្នក​អាច​លេង​ទម្រង់​ការពារ​បី​ឬ​ការពារ​បួន​”​។​
​ ​
​លោក សារី បាន​និយាយថា “​ល្វី​ស លេង​បានល្អ​ជាង​កាលពី​រដូវ​កាល​មុន​។ គាត់​ធ្វើ​បានល្អ​ច្រើន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ដេវីដ ល្វី​ស (David Luiz)
#