ដេវីដ ល្វី​ស អះអាងថា ខ្លួន​អាច​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរចេញ​ទៅកាន់ ក្លិប​អា​សេណ​ល​

202
ចែករម្លែក

កីឡាករ ដេវីដ ល្វី​ស (David Luiz) បាន​អះអាងថា ខ្លួន​មិន​ខ្លាច​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម ព្រៀង​ផ្ទេរ​ទៅកាន់​ក្លិប អា​សេណ​ល​(Arsenal) នោះទេ បន្ទាប់ពី​ដឹងថា​ខ្លួន​អស់​ពេល វេលា​ជាមួយ​ឆេ​ល​ស៊ី​ហើយ​។​

​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​បង្ខំចិត្ត​រក​ច្រក​ចេញពី​ពហុ​កីឡដ្ឋាន​Stamford Bridge ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្លិប Arsenal ក្នុង​កិច្ចព្រមព្រៀង​ដោះដូរ​៨​លាន​ផោន ដែល​ទំនងជា​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយជា​សត្រូវ​ទី​១​របស់​អ្នកគាំទ្រ​ក្លឹប​ឆេ​ល​ស៊ី ។​
​ ​
ប៉ុន្តែ ល្វី​ស ជឿជាក់ថា នៅពេលនេះ​ខ្លួន​អាច​នឹង​ក្លាយជា​អ្នក​លើក​ពាន​ធំ​ជាមួយ​ក្លឹប Arsenal ហើយ​បាន​អះអាងថា​ខ្លួន​ត្រូវការ​ការ​ប្រជែង​ថ្មី​បើទោះបី​ទើបតែ បាន​ចុះ​ក​ចិ្ច សន្យា​ថ្មី​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​កាលពី​ខែឧសភា​ក៏ដោយ​។​
​ ​
​ល្វី​ស បាន​និយាយថា “​ខ្ញុំ​រីករាយ​ដែល​បាន​លេង​ជាមួយ​ក្លឹប​ធំ​នេះ​។ ខ្ញុំ​ធំ​ឡើង​តាមមើល ការប្រកួត​របស់​ក្រុម Arsenal ច្រើន ជាពិសេស​កីឡាករ​មុនៗ ដូច្នេះ​ខ្ញុំ​រីករាយ​នឹង​ព្យា យាម​ជួយ​ក្លឹប​នេះ ដើម្បី​ធ្វើ​ការងារ​ធំ​”​។​
​ ​
ខ្ញុំ​គិតថា មិនមាន​កីឡាករ​ច្រើន​ដែល​សម្រេចចិត្ត​ផ្ទេរ​បែបនេះ​ទេ​ពួកគេ​ប្រហែលជា​បារម្ភ ពីអ្វី​មួយ​។ ខ្ញុំ​គ្រាន់តែ​ព្យាយាម​ធ្វើ​រឿង​ធំ​មួយ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​”​។​
​ ​
​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បាន​លក់​កីឡាករ អា​ឡិ​ក អ៊ី​វ៉ូ​ប៊ី (Alex Iwobi) ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ ៣៥​លាន​ផោន​ជាមួយ​ក្លឹប Everton ។​
​ ​
​កីឡាករ ធានី (Tierney) វ័យ​២២​ឆ្នាំ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​លេង​រយៈពេល​៥​ឆ្នាំ ជាមួយ​ក្លិប Arsenal ហើយ​ភ្លាមៗ​នោះបាន​សន្យាថា នឹងធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​។​
​ ​
មានរឿង​រ៉ាវ​ច្រើន​ជុំវិញ​ការផ្ទេរ​កីឡាករ ធានី ដែល​អូសបន្លាយ​ពេញ​មួយ​រដូវក្តៅ មុនពេល​ស​ម្រ​ចមក​ក្លិប Arsenal៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#