ដេវីដ វី​ល​ឡា សោកស្តាយ​ចំពោះ​ការដែល​មិនបាន​លេង​នៅ​ព្រី​មី​ញ៉េ​លី​ក​

184
ចែករម្លែក

ខណៈពេល​អាជីព​បាល់ទាត់​របស់ខ្លួន​បាន​ឈានដល់​ទីបញ្ចប់ ដេវីដ វី​ល​ឡា (David Villa) បាន​បង្ហើប​ប្រាប់ថា អ្វីដែល​សោកស្តាយ​បំផុត​ក្នុង​អាជីព​បាល់ទាត់​រយៈពេល​២០​ឆ្នាំ​មកនេះ គឺ​មិនបាន​លេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​លេង​នៅ​ក្លឹប​ជប៉ុន Vissel Kobe រួមជាមួយ​អតីត​មិត្ត​រួម​ក្រុម Barcelona អែន​ដ្រេ​ស អ៊ី​នី​ស្តា (Andreas Iniesta) ។​
​ ​
នៅសល់​បី​ប្រកួត​ទៀត​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​លី​ក​ក្នុងស្រុក ហើយ​អាច​នឹង​នៅសល់​៥ ប្រកួត​ទៀត ប្រសិនបើ​អ្នក​ទាំងពីរ​អាច​ឈ្នះ​ការប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ Emperor `s Cup បន្ទាប់មក​នឹងត្រូវ​បញ្ចប់​អាជីព​ដ៏​ត្រចះត្រចង់​របស់ខ្លួន​ហើយ​។​
​ ​
វី​ល​ឡា វ័យ​៣៧​ឆ្នាំ បាន​ចំណាយពេល​ច្រើន​ក្នុង​អាជីព​នេះ ហើយ​បានបង្ហាញ​ចំណាប់ អារម្មណ៍​ចំពោះ​លី​ក​កំពូល​នៅ​អង់គ្លេស ដោយ​អះអាងថា “​ខ្ញុំ​ចង់​លេង​នៅ​ក្របខណ្ឌ​ព្រី​មី ញ៉េ​លី​ក​។ ប៉ុន្តែ​ខ្ញុំ​បានសម្រេច​ចិត្ត ហើយ​វា​មិន​ត្រឹមត្រូវ​ទេ​ក្នុងការ​ត្អូញត្អែរថា​ខ្ញុំ​ខកខាន​មិន បានធ្វើ​អ្វីមួយ​នោះ នៅពេល​ខ្ញុំ​ឈាន​ដល់ពេល​បញ្ចប់​អាជីព​បែបនេះ​”​។​
​ ​
ទោះបីជា​យ៉ាងណា អតីត​ខ្សែប្រយុទ្ធ​ក្លឹប Valencia និង​ក្លឹប New York រូបនេះ​អះអាងថា ខ្លួន​នៅតែ​ពេញចិត្ត​នឹង​អ្វីដែល​សម្រេចបាន​កន្លង​មក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ដេវីដ វី​ល​ឡា (David Villa)