ដេវីដ ស៊ី​ល​វ៉ា សម្រេច​ចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​

840
ចែករម្លែក

ដេវីដ ស៊ី​ល​វ៉ា (David Silva) របស់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ជម្រើស ជាតិ​។ ខ្សែបម្រើ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​សរសេរ​សំបុត្រ​ដ៏​ក្តុកក្តួល ដោយ​ធ្វើការ​សម្រេចចិត្ត បន្ទាប់ពី​បង្ហាញមុខ​បាន​១២៥​លើក​សម្រាប់​ប្រទេស​របស់ខ្លួន​។
​ ​
​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​ពិភាក្សា​ជាមួយ​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ខណៈពេល​ខ្លួន​រៀបចំ​កាលវិភាគ ដើម្បី​អាចមាន​ពេលវេលា​បន្ថែម​ជាមួយ​កូនប្រុស​អាយុ​៧​ខែ ឈ្មោះ ម៉ា​តេ​អូ (Mateo) ។​
​ ​
​ទារក​រូបនេះ​កើតមុន​ខែ​កាលពី​ខែធ្នូ ហើយ​បាន​ចំណាយពេល​៥​ខែ​នៅ​មន្ទីរពេទ្យ Casa de Salud ក្នុង​ទីក្រុង​វ៉ា​ឡេ​ន​ស្យា​។​

ខ្សែបម្រើ ដេវីដ ស៊ី​ល​វ៉ា (David Silva)


​ស៊ី​ល​វ៉ា បានសរសេរថា “​ការ​អង្គុយ​សរសេរ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ មិនមែនជា​រឿង​ងាយស្រួល​ទេ បន្ទាប់ពី​ឆ្លងកាត់​រឿង​ជាច្រើន​ក្នុង​អាជីព​។ ខ្ញុំ​បាន​ចំណាយពេល​ច្រើន​ថ្ងៃ​និង​ច្រើន​សប្តាហ៍​គិត​អំពី រឿងនេះ​និង​វាយតម្លៃ​ពី​ការសម្រេចចិត្ត​របស់ខ្លួន ដើម្បី​បញ្ចប់​ការងារ​ជាមួយ ក្រុម​ជម្រើសជាតិ​”​។​
​ ​
​ស៊ី​ល​វ៉ា បាន​ចំណាយពេល​៥​ខែ​កាលពី​រដូវ​កាល​មុន ធ្វើដំណើរ​ចុះឡើង​រវាង​ទីក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ និង​វ៉ា​ឡេ​ន​ស្យា ដើម្បី​បាន​នៅក្បែរ​កូនប្រុស ម៉ា​តេ​អូ ខណៈពេល​កូនប្រុស​ប្រឹងប្រែង​ត្រដររស់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​