ដេវីត បេ​ក​ឃេ​ម នឹង​ទទួលបាន​ពានរង្វាន់​ពី UEFA សម្រាប់​ស្នាដៃ​កីឡា​និង​មនុស្សធម៌​

886
ចែករម្លែក

​ដេវីត បេ​ក​ឃេ​ម នឹង​ទទួលបាន​ពានរង្វាន់​របស់​ប្រធាន UEFA ឆ្នាំ ២០១៨ នៅ​សប្តាហ៍​ក្រោយ​នៅ​ម៉ូ​ណា​កូ​ដើម្បី​ទទួលស្គាល់​សមិទ្ធផល​បាល់ទាត់​និង​ការងារ​មនុស្សធម៌​រប​ស់គា​ត់​។​

​ប្រធាន UEFA លោក អា​ឡិ​កសាន់​ឌ័​រ សេ​ហ្វើ​រី​ន (Aleksander Ceferin) បាន​និយាយថា អតីត​ខ្សែបម្រើ​របស់ Manchester United និង Real Madrid រូបនេះ​គឺជា “​និមិត្តរូប​បាល់ទាត់​ពិតប្រាកដ​”​។​

​ពានរង្វាន់​ប្រចាំ​ឆ្នាំនេះ​ផ្តល់ជូន​សម្រាប់ “​សមិទ្ធផល​លេចធ្លោ ឧត្តមភាព​ប្រកបដោយ​វិជ្ជាជីវៈ និង​គុណសម្បត្តិ​ផ្ទាល់ខ្លួន​សម​យក​ជា​គំរូ​” ។​

​បេ​ក​ឃេ​ម​គឺជា​កីឡាករ​អង់គ្លេស​ដំបូង​គេ​ដែល​បង្ហាញខ្លួន ១០០ ដង​នៅក្នុង​ក្របខ័ណ្ឌ Champions League ។ គាត់​បាន​ជួយ​ឱ្យ Man United ឈ្នះ​ពានរង្វាន់​នេះ​ក្នុង​ឆ្នាំ ១៩៩៩​។​

​បេ​ក​ឃេ​ម​ក៏បាន​បង្កើត​អង្គការ 7 Fund ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ UNICEF ផងដែរ ដែលជា​ទីភ្នាក់ងារ​រប​ស់​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ ដែល​ដំណើរការ​គម្រោង​នានា​នៅ​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ ឥណ្ឌូនេស៊ី នេ​ប៉ាល់ និង​អ៊ូ​ហ្គ​ង់​ដា​។​

​លោក​សេ​ហ្វើ​រី​ន​បាន​សរសើរ​បេ​ក​ឃេ​ម​ចំពោះ “​ការលើកកម្ពស់​កីឡាបាល់ទាត់​និង​តម្លៃ​របស់​វា​នៅ​គ្រប់​ជ្រុង​នៅលើ​ភពផែនដី​។ ការប្រឹងប្រែង​ខាង​មនុស្សធម៌​មិនចេះ​នឿយហត់​របស់គាត់​ក៏​គួរតែ​ត្រូវបាន​អបអរ​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

ដេវីត បេ​ក​ឃេ​ម នឹង​ទទួលបាន​ពានរង្វាន់​របស់​ប្រធាន UEFA ឆ្នាំ ២០១៨ នៅ​សប្តាហ៍​ក្រោយ​នៅ​ម៉ូ​ណា​កូ
#