ដោយសារតែ​លុយ ៥០ ដុល្លារ​ធ្វើឱ្យ​បុរស​ម្នាក់​ជាប់គុក​រាប់សិប​ឆ្នាំ​

460
ចែករម្លែក

ចៅក្រម​មួយរូប​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា (Alabama) សហរដ្ឋ​អាម៉េរិក​បាន​បង្គាប់​ឱ្យ​ដោះ លែង​បុរស​ម្នាក់ ដែល​ត្រូវបាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ពីបទ​ប្លន់ ប្រាក់​ត្រឹមតែ ៥០,៧៥ ដុល្លារ​ពី​ហាង​ដុត​នំ​មួយកន្លែង​។​
​ ​
បុរស​ឈ្មោះ អ៊ែ​ល​វីន ខេន​ណាដ (Alvin Kennard) វ័យ ៥៨ ឆ្នាំ​ត្រូវបាន​តុលាការ​ផ្តន្ទា ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត ក្រោម​ច្បាប់​ដ៏​តឹងរ៉ឹង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដើម្បី ឱ្យ​ជនល្មើស​រាងចាល​។​
​ ​
សេចក្ដីសម្រេច​កាលនោះ​បាន​ធ្វើឱ្យ​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់គាត់​តក់ស្លុត យ៉ាងខ្លាំង​។​
​ ​
លោកស្រី ខា​ឡា ក្រោ​ដឺ (Carla Crowder) ដែលជា​មេធាវី​ការពារ​ក្ដី​បុរស​រូបនេះ និយាយថា កូនក្ដី​របស់គាត់​សប្បាយចិត្ត​យ៉ាងខ្លាំង​ហើយ​គាត់​ចង់​ធ្វើ​ការងារ​ចាស់ ជា​ជាងឈើ​ឡើងវិញ​។​
​ ​
គួររំឭកថា ក្នុង​ឆ្នាំ​១៩៨៣ កាលពី​គាត់​មាន​វ័យ ២២ ឆ្នាំ អ៊ែ​ល​វីន ខេន​ណាដ បាន​យក កាំបិត​ធ្វើ​សកម្មភាព​គំរាម​ប្លន់​ហាង​ដុត​នំ​មួយកន្លែង​។ ពេលនោះ​គាត់​មិនបាន​បង្ក របួសស្នាម​ដល់​អ្នកណាម្នាក់​ទេ ប៉ុន្តែ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ មួយជីវិត​ដោយសារតែ​ច្បាប់​ជំនាន់​នោះ​តឹងរ៉ឹង​ខ្លាំង​៕ ប្រែ​សម្រួលៈ ខុម​