ដោយសារ​ចរន្តអគ្គិសនី​ឆ្លង​បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​ក្លាយជា​ផេះផង់​

1102
ចែករម្លែក

(​កំពត​)៖​ព្រោះតែ​អំណាច​នៃ​ការឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​ផ្កាភ្លើង​នោះបាន​បណ្តាលឱ្យ​ឆាបឆេះ ផ្ទះមួយ​ខ្នង​រហូត​ក្លាយជា​ផេះផង់​។ ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ជា​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​ឈ្មោះ​លី ប៊ុណ្ណា អាយុ ៤២​ឆ្នាំ​។ ដោយ​ស្រង់​សម្តី​ជនរងគ្រោះ មន្ត្រីនគរបាល​ដដែល​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា​មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​សង់​អំពី​ឥដ្ឋ​ខាងក្រោម និង​ឈើ​ផ្នែក​ខាងលើ ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី ព្រមទាំង​ទ្រ​ព​សម្បត្តិ​ទាំង​ប៉ុន្មាន​បានក្លាយ​ជា​ផេះផង់​ក្នុង​មួយប៉ប្រិចភ្នែក​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​តាម​ការអះអាង​របស់​ម្ចាស់ផ្ទះ ករណីនេះ​មិនមាន​នរណាម្នាក់​បង្កឡើង​ទេ គឺអាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី រួច​ទុស្សេ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង ព្រោះ​ខ្សែភ្លើង​ទាំងនោះ​គាត់​បាន​ប្រើប្រាស់​យូរណាស់​មកហើយ​៕

​ចរន្តអគ្គិសនី​ឆ្លង​បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​ក្លាយជា​ផេះផង់​
​ចរន្តអគ្គិសនី​ឆ្លង​បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​ក្លាយជា​ផេះផង់​