ដោយសារ​ពាក្យ​ប៉ុន្មាន​ម៉ាត់ របស់ គីម ជុង​អ៊ុន មនុស្ស​ជាច្រើន​នៅ​កូរ៉េខាងត្បូង​តម្រង់​ជួរ​ចាំ ទទួលទាន​គុយទាវ​ត្រជាក់​ព្យុងយ៉ាង​

1197
ចែករម្លែក

នៅឯ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែមេសា លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​និយាយថា មាន​អ្វី​ម្យ៉ាង​ទាក់​ត្រចៀក ប្រជាជន​កូរ៉េ ជាច្រើន​ដែល​កំពុង​មើល​ជំនួប​កំពូល​នេះ​តាម​កញ្ចក់​ទូរទស្សន៍​។​

​សំដៅ​ដល់​គុយទាវ​ត្រជាក់​របស់​កូរ៉េខាងជើង​ដែល​ពេញនិយម​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក គីម ជុង​អ៊ុន ថ្លែងថា “​វា​ពិបាក ប៉ុន្តែ​យើង​បាន​យក​គុយទាវ​ព្យុងយ៉ាង នែ​ង​ម្យឺ​ន (Pyongyang naengmyeon) មកជា​មួយ​។ ខ្ញុំ​សង្ឃឹមថា​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជែ អ៊ី​ន ចូលចិត្ត​វា​”​។

​ភ្លាមៗ​នោះ ពាក្យ​ថា #PyongyangNaengmyeon ត្រូវបាន​គេ​សរសេរ​បង្ហោះ​ព្រោងព្រាត តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​កូរ៉េខាងត្បូង​។ មនុស្ស​ជាច្រើន​បានជ្រើសរើស​ទទួល ទាន​គុយទាវ​នេះ​ជំនួស​អាហារ​ថ្ងៃត្រង់ ជា​សញ្ញា​បង្ហាញ​ពី​ការស្វាគមន៍​ព្រឹត្តិការណ៍​ដ៏​មាន សារសំខាន់​នេះ​។

​ជាក់ស្តែង គេ​បាន​សង្កេតឃើញ​មនុស្ស​ជាច្រើន​តម្រង់​ជួរ​គ្នា​នៅខាងមុខ​អាហា​រដ្ឋា​ន​មួយ​មាន ឈ្មោះ Pildong Myeonok នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល​ដែល​ល្បី​ថា​មាន​លក់​គុយទាវ​ត្រជាក់ ព្យុងយ៉ាង នែ​ង​ម្យឺ​ន ឆ្ងាញ់​៕ ប្រែ​សម្រួល​: ខុម​