ដោយសារ​ព្យាយាម​ថត​ស៊ែ​ល​ហ្វី យុវជន​ម្នាក់​ធ្លាក់​ជ្រោះ​ស្លាប់​

1137
ចែករម្លែក

​យុវជន​អ៊ីស្រាអែល ម្នាក់​ដែល​ទៅ​ដើរលេង​កម្សាន្ត​នៅ​សហរដ្ឋអាមេរិក រយៈពេល ២ ខែ បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម​គួរឱ្យ​ស្លុត បន្ទាប់ពី​ធ្លាក់​ពី​ទឹកធ្លាក់ ណេ​វ៉ា​ដា ( Nevada Fall) នៅ​ឧទ្យាន​ជាតិ​យ៉ូ​សេ​ម៉េ​ទី (Yosemite National Park) ខណៈពេល​កំពុង​ព្យាយាម​ថត រូប​ស៊ែ​ល​ហ្វី​។ កំលោះ ថូ​មី ហ្វ្រែ​ង​ហ្វឺត​ទ័​រ (Tomer Frankfurter) អាយុ ១៨ ឆ្នាំ​ដែល​មកពី ទីក្រុង​យេ​រូ​សា​ឡឹម ប្រទេស​អ៊ីស្រាអែល បាន​ធ្លាក់ចូល​ជ្រោះ​ជម្រៅ ២៥០ ម៉ែត្រ​ស្លាប់​កាលពី ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា នៅពេល​ព្យាយាម ថតរូប​។

​កាសែត Times of Israel បាន​ចុះផ្សាយ​ថា ម្តាយ​របស់​ជនរងគ្រោះ​បាន​បញ្ជាក់ថា កូនប្រុស​របស់គាត់​ពិត​ជា​បាន​ស្លាប់​មែន​។

​យោងតាម​ក្រសួងការបរទេស​អ៊ីស្រាអែល បានឱ្យដឹងថា សាកសព​ជនរងគ្រោះ​ត្រូវបាន​រកឃើញ និង​ដឹក​ទៅកាន់​ប្រទេស​អ៊ីស្រាអែល វិញ​ដើម្បី​បញ្ចុះ​តាម​ប្រពៃណី​។ តាម​ដឹងថា បន្ទាប់ពី​ដំណើរ កម្សាន្ត​នេះ ជនរងគ្រោះ​ត្រូវ​ចូល​បម្រើកងទ័ព​អ៊ីស្រាអែល​។​

​ទោះជា​យ៉ាងណា មន្ត្រី​ឧទ្យាន​ជាតិ​ខាងលើ​មិនទាន់​ចេញមុខ​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​ជុំវិញ​ការ ស្លាប់​របស់​ជនរងគ្រោះ​៕ ប្រែ​សម្រួល​: ខុម​