ដោយសារ​ឥទ្ធិពល​ក្លិន​ផោម​ធ្វើឱ្យ​ប្រជុំ​សភា​ត្រូវ​ផ្អាក ពេល​តំណាង រាស្ត្រ​ចោទ​គ្នា​

176
ចែករម្លែក

វា​ពិតជា​គួរឱ្យ​ហួសចិត្ត និង​អស់សំណើច​យ៉ាងខ្លាំង​ដែល​ឥទ្ធិពល​ក្លិន​ផោម​បានធ្វើឱ្យ សម័យប្រជុំ​សភា​ក្នុងប្រទេស​កេ​ន​យ៉ា ត្រូវ​ផ្អាក​នៅពេល​តំណាងរាស្ត្រ​ចោទប្រកាន់ គ្នា​ទៅវិញទៅមក​ថា​ជា​ម្ចាស់​ក្លិន​។​
​ ​
​ជម្លោះ​ដ៏​គួរឱ្យ​អស់សំណើច​នេះ​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ពុធ ទី​៧ ខែសីហា បន្ទាប់ពី តំណាងរាស្ត្រ​ម្នាក់​ចោទប្រកាន់​សហការី​ម្នាក់​ទៀតថា ជា​អ្នក​បញ្ចេញ​ខ្យល់​បំពុល បរិស្ថាន​។​
​ ​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កេ​ន​យ៉ា បានឱ្យដឹងថា តំណាងរាស្ត្រ​ដែល​រង​ការ ចោទប្រកាន់​បាន​បដិសេធ​យ៉ាង​ដាច់អហង្កា​ថា “​ខ្ញុំ​មិន​ធ្វើ​រឿង​អាម៉ាស់មុខ​បែបនេះ នៅ​ចំពោះមុខ​សហការី​នោះទេ​”​។​
​ ​
ដោយសារតែ​ក្លិនស្អុយ​ជះ​ពេញ​សាលប្រជុំ ប្រធានសភា​បាន​បញ្ជា​ឱ្យ​យក​ម៉ាស៊ីន បន្សុទ្ធ​ខ្យល់​ចូល​ដើម្បី​បូម​ក្លិន​នេះ​ចេញ​។​
​ ​
យោងតាម​សារព័ត៌​មា​ឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ​មាន​អាកាសធាតុ​ក្ដៅស្អុះ​ស្អាប់​ខ្លាំង ដល់​ថ្នាក់​តំណាងរាស្ត្រ​យក​ក្រដាស​ធ្វើ​ផ្លិត​បក់​ឱ្យ​រហើយ ហើយ​ដល់​តែមាន​អ្នក​ផោម អញ្ចឹង​ទៀត ក្លិន​ពិតជា​ងំ​ល្អ​ណាស់​៕ ប្រែ​សម្រួលៈ ខុម​